កីឡាការិនី​ល្បុកតោ​ខ្មែរ សំ ថារ័ត្ន បង្ហើប​រឿង​​ថត​កុន​ថ្មី​ខុស​ពី​កុនមុនៗ​

43


ភ្នំពេញៈ តែ​ថ្មីៗ​នេះ តារាសម្តែងស្រី​ខាង​យុទ្ធ​គុន ​ដែល​ផ្ទះ​ភាពល្បី​តាម​រយៈ​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង​ «ការ​ពារ​ឧក្រិដ្ឋ​​ជន-Jailbreak»​​ និង​រឿង​ដែល​ដឹក​នាំ​សម្តែង​ដោយ​ផលិត​ករ​លំដាប់​ហូលីវូដ ​អ្នកនាងអេជេលីណា ជោ​លី​គឺ​រឿង «ដំបូង​ពួគេ​សម្លាប់​ប៉ារបស់​ខ្ញុំ» ​​កីឡាការិនី សំ ថារ័ត្ន​ នឹង​លេច​មុខ​ក្នុង​កុន​ខ្នាតធំ​មួយ​ មាន​លក្ខណៈ​ខុស​ប្លែក​ពី​កុន​មុនៗ​ ដែល​មហាជន​ខ្លះ​អាច​ខក​បំណង​ក៏​ថា​​បាន​ព្រោះ​មិន​មែន​ជា​ការ​សម្តែង​បែប​វាយតប់ ប្រើ​ក្បាច់​គុន​ដូច​មុន​នោះ​ទេ​គឺ​ជា​កុន​បែប​ព្រឺព្រួច​អារម្មណ៍​ទៅ​វិញ​។​

​អ្នក​លេង​កីឡា​​ប្រយុទ្ធ​ចម្រុះ​​ដ៏​លេច​ធ្លោ​ សំ ថារ័ត្ន ​បាន​ក្លាយ​ជា​កីឡាការិនី​តែ​ម្នាក់​គត់ និង​ដំបូង​គេ ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​៣០ ​នៅ​ប្រទេស ​ហ្វីលីពីន លើ​ប្រភេទ​កីឡា​គុន​ខ្មែរ ឬ​ហៅ​ថា «កីឡា​មួយ» តំណាង​ឲ្យ​កម្ពុជា នៅ​ចុង​ខែ​វិច្ឆិកា និង​ដើម​ខែ ​ធ្នូ ឆ្នាំ ​២០១៩​នេះ បានបង្ហើប​ប្រាប់​ ថា៖ «ចាសបង!​នាងខ្ញុំ​ពិតជា​កំពុង​​ថត​កុន​ដុំ​ខ្នាត​ធំ​ថ្មី​មួយ​ទៀត​មែន!តែ​សុំ​អធ្យាស្រ័យ​ផង ដែល​មិន​ទាន់​អាចជម្រាប​បង​បាន​ឡើយ​កុន​នោះ​រឿង​អ្វី​បាន​នៅឡើយ ដោយសារជា​លក្ខខណ្ឌ​របស់​ផលិត​កម្ម​។ តែ​គ្រាន់​តែអាច​ជម្រាប​បង និង​ទស្សនិក​ជន ទាំង​អស់​នា​ពេល​បាន​ថា ជា​ខ្សែ​ភាព​យន្ត​មួយ​មិន​មែន​មាន​ឈុត​វាយ​ប្រហារ ឬវាយតប់​ប្រើ​ក្បាច់​គុន​ដូច​រឿង​មុនៗ​ឡើយ​។ វាជា​ប្រភេទ​រឿង​ថ្មី​មួយ​សម្រាប់​នាង​ខ្ញុំ​ ពេលចាប់​ថត​កុន​នេះដែរ ហើយ​អ្នក​ដឹក​នាំ​រឿង​ក៏​បាន​ប្រាប់​ដែរ រឿង​នេះ​ចង់ឲ្យ​ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​មួយ​ទៀត​សម្រាប់​វិស័យថត​​កុន​របស់​ខ្ញុំ ពោល​គឺ​គាត់​ចង់ៀ​ឲ្យ​ខ្ញុំ​មាន​ទេព​កោសល្យ​សម្តែង​កុន​បាន​ច្រើន​ទេព​កោសល្យ​គឺ​មិន​ចង់​ឲ្យ​ថត​តែ​រឿង​មានឈុត​វាយ​តប់​នោះ​ឡើយ»​។​​ កញ្ញា សំ ថារ័ត្ន បន្ត​ថា៖ «រឿង​នេះ​ដែរ ​តម្រូវ​ឲ្យ​ខ្ញុំ​អារម្មណ៍​ជា​មនោសញ្ចេតនា​ច្រើន​ជាង​ឈុត​វាយ​តប់​។ ដូច្នេះ ទស្សនិក​ជន​ខ្លះ​អាច​នឹង​មាន​ការ​ខក​ចិត្ត​ពេលកុន​នេះ​ចេញ​បញ្ចាំង​នោះ​ផង​ដែរ ព្រោះ​វាជា​កុន​បែប​ព្រឺព្រួច»។

​ជា​រឿយ​ៗ​គេ​តែង​ឃើញ​វត្ត​មាន​កញ្ញា សំ ថារ័ត្ន​ នៅ​ក្នុង​ការ​សម្តែង​​​កីឡា​ល្បុក្កតោ​ និង​​ការ​​​​ប្រកួត​​កីឡា​​​គុន​ចម្រុះ​ ONE ​Championships ​កម្រិត​​ពិភពលោក​ និង​​ធ្លាប់​ថត​កុន​បែប​វាយ​ប្រវារ​ប្រើ​ក្បាច់​គុន​យ៉ាង​រួស​រវើក ​រួម​ផ្សំ​នឹង​ទេព​កោសល្យ​ជា​ជំនាញ​របស់​ខ្លួនស្រូប​បាន​ការគាំទ្រ​ប្រិយ​មិត្ត​ច្រើន​​៕​