សាលាក្រុងតម្រូវឲ្យការណូតទេសចរណ៍ទាំងអស់ ត្រូវមានឧបករ​ណ៍ការពារសុវត្ថិភាព និងចតនូវចំណតរួមមួយ

32


ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេ​ញលោ​កឃួង​ ស្រេង បានណែនាំឲ្យម្ចាស់ការណូតទេ​ស​ចរណ៍​ទំាង​អស់ ដែលស្ថិតក្នុងភូមិសាស្រ្តរាជ​ធា​នីភ្នំពេញ ត្រូវតែ​រៀបចំ​ជលយា​ន្តរ​បស់ខ្លួន ឲ្យបាន​ត្រឹម​ត្រូវដោ​យមានការបំពាក់ឧបករ​ណ៍ ការពារសុវត្ថិភាព ដូចជាពោងសុវត្ថិភាព ឧប​ករ​ណ៍ពន្ល​ត់អ​គ្គិភ័យ និង​ឧបក​រណ៍ សម្រាប់ជួយសង្គ្រោះអ្នកដំណើរជាដើម ​ដើ​ម្បីធានា​ឲ្យភ្ញៀវ​មានសុ​វត្ថិភាព និងសប្បាយរីករាយ។

ការ​ណែនាំបែ​បនេះ បានធ្វើឡើង កាលពីរ​សៀលថ្ងៃ​ទី៧ ខែតុលា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រង​កា​រណូ​តទេស​ចរណ៍ នៅសាលារាជធានីភ្នំពេញ​ ​ដោយមានការចូលរួមពីអាជ្ញាធរ​ដែ​នដី ​សមាគ​មកា​ណូត​ទេសច​រណ៍ រាជធា​នីភ្នំពេ​ញ និងមន្ទី​រពាក់ព័ន្ធមួយចំនួនទៀត​។​
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​អះអាងថា ការកំណត់ឲ្យម្ចាស់កាណូត ទេសចរណ៍មានឧបក​រណ៍កា​រពារ​សុវ​ត្ថិភាពនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យអ្ន​កទេសចរណ៍ ​ទំាងអស់​ដែល​ជិះទូ​កកម្សាន្តមានភាពកក់ក្តៅ ​និងស​ប្បាយរី​ករាយ មិនបារម្ភពីបញ្ហាគ្រោះថ្នាក់ ណាមួយ​កើត​ឡើង​។
លោកអភិបាលរាជធានីភ្នំ​ពេញ បានប​ញ្ជាក់​ថា ក្រៅពីការកំណត់ឲ្យ​បំពាក់​ឧបក​រណ៍​សុវត្ថិ​ភាព​នេះ ម្ចាស់ជលយាន្តទេស​ចរ​ណ៍ទំា​ងអស់ ត្រូវតែ​ប្រមូល​ផ្តុំគ្នា​នៅ ចំណតកំពង់ផែ​តែមួយ ដែលសាលារាជធានីភ្នំពេញ រៀ​បចំជូ​ន ដែ​លចំណ​តកំ​ពង់ផែនោះ នឹងដាក់នៅចំណតបណ្ដោះអាសន្ន​មុ​ខសួន​ក្រុមប្រឹ​ក្សាអភិ​វឌ្ឍន៍​កម្ពុជា ( CDC ) និងមានផែទូក កាណូត​ទេសច​រណ៍ នៅផ្សាររាត្រីសម្រាប់មកទទួលយ​ក​ភ្ញៀវ ដែលមានបំណងជិះទូក​ ​កាណូត​កម្សាន្ត​ ដើម្បី​ផ្ដល់​ភាពងា​យស្រួល ក្នុងកា​រគ្រប់​គ្រង​ទូក កាណូត និងលើកកម្ពស់សោភ័ណភាព​​រាជធា​នីភ្នំពេ​ញ។
លោកអភិបាលរាជធា​នីភ្នំពេ​ញ បានបន្តថា ពាក់ព័ន្ធនិងការងារនេះ
មន្ទីរទេ​សចរ​ណ៍ ត្រូវពិនិត្យលើកិច្ចការងារ​នេះ ត្រូវលាបពណ៌យ៉ាងម៉េចឲ្យដូច​គ្នា អ្នកបើកបរត្រូវមានជំនា​ញ​ច្បាស់លាស់​ ​ហើយមា​នឡាយ​សិន​ត្រឹម​ត្រូវ មិនត្រូវចេះតែឲ្យបើកទេ ពិសេសមានពោងសុវត្ថិភា​ព​ ឧបក​រណ៍​ពន្លត់ អគ្គិភ័យ ដើម្បីធានាសុវត្ថិភាព​ជូ​នភ្ញៀវ​។
ប្រធាន​សមា​គមកា​ណូត​ទេសច​រណ៍រា​ជធា​នីភ្នំពេញ បានឯក​ភាព​ទទួល​យកគោ​លការ​ណ៍នេះ​ ដើម្បី​ធានា​ឲ្យភ្ញៀវ ដែលជិះទូកកម្សា​ន្ត​តាមដ​ងទន្លេសា​ប មានសុ​វត្ថិភា​ពខ្ព​ស់។
​គួរបញ្ជាក់ថា លទ្ធផលនៃអង្គប្រជុំនេះ​ បានសម្រេចឲ្យមានចំណតបណ្ដោះ​អា​សន្ន នៅមុខសួនក្រុមប្រឹក្សាអភិ​វ​ឌ្ឍន៍ក​ម្ពុ​ជា ( CDC ) ដែលតម្រូវឲ្យទូក កាណូ​តដឹក​ភ្ញៀវទេ​សចរទាំង៦២ទូក ត្រូវចូលមកចកតែមួយកន្លែ​ង​ និងមា​នផែ​ទូក កាណូតទេសចរ​ណ៍ នៅផ្សាររាត្រីសម្រាប់​ម​កទទួ​លយក​ភ្ញៀវ ដែលមានបំណងជិះទូក កា​ណូ​តកម្សា​ន្ត ដើម្បី​ផ្ដល់​ភាពងាយស្រួល ក្នុងការគ្រប់គ្រ​ង​ទូក កាណូត និងលើកកម្ពស់សោភ័ណភាព​រាជធា​នីភ្នំ​ពេញ៕