ប្រសើរណាស់! ឯកឧត្តម ជួន ណារិន្ទ វះកាត់បេះដូងទទួលបានជោគជ័យ១០០ភាគរយ

35


នៅវេលាល្ងាច ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ យោងតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថាក្រោយពីធ្វើការវះកាត់ដាក់រឺស៉័របើកសសៃឈាមបេះដូងចំនួន៣កន្លែង អស់រយះពេលជិត២ម៉ោងរួចមក ពេលនេះគឺការវះកាត់បានជោគជ័យ១០០ភាគរយហើយ ។ លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថាយោងតាមស្ថានភាពសុខភាពលោកនៅពេលនេះនឹងអាចវិលត្រឡប់ទៅបំរើប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាងមុខនេះ ។ លោកឧត្តមសេនីយ៍ស្នងការក៏បានថ្លែងអំណរគុណដល់បងប្អូនឯកឧត្តមលោកជំទាវទាំងអស់ដែលបានព្រួយបារម្មណ៍ ៕