អបអរសាទរ! លោក សាន ផានិត ទើបទទួលបានសមាជិកថ្មីមួយទៀត

38


សាន ផានិត តារាចម្រៀងប្រុសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលពីជំនាន់ឆ្នាំ២០០០ ដោយមហាជន និងប្រិយមិត្តភាគច្រើនបានស្គាល់រូបគាត់ថាជាតារាចំរៀងប្រុសមួយរូបដែលចូលចិត្តលេងស្ទាយសក់ត្រងោល និងជាម្ចាស់បទ “ជាប់រវល់”, “ទូរស័ព្ទប្រាប់ផង” ព្រមជាមួយបទល្បីៗជាច្រើនទៀត ទាំងបទជាភាសាខ្មែរ និងបរទេស។ បើនិយាយពីជីវិតឯកជនវិញលោកក៏កំពុងតែរស់នៅយ៉ាងមានសុភមង្គលជាមួយនឹងភរិយា ព្រមជាមួយនឹងកូនប្រុសតូចគួរឲ្យស្រលាញ់។

យ៉ាងណាមិញនៅថ្ងៃនេះតារាចម្រៀងលោក សាន​ ផានិត បានឲ្យដឹងលោកបានទទួលសមាជិកថ្មីមួយទៀតហើយ ដោយភរិយារបស់លោកបានសម្រាលបុត្រនៅថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៣រសៀលនៅឯគ្លីនិកសម្ភពក្បាលថ្នល់។ ដោយលោកបានសរសេរសារយ៉ាងខ្លូីថា៖ “ស្វាគមន៍ កូនប្រុសពូជបន្ទាប់ សាន អាទីតូ កើតចំថ្ទៃ អង្គារ ម៉ោង ៣:០០ រសៀលនេះ”៕