បុរសម្នាក់ប្រើថ្នាំសម្រកទំងន់ រហូតគាំងបេះដូងស្លាប់

75


ហ្វេ​ស​ប៊ុ​ក​៖ នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៩​នេះ តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​មានឈ្មោះ​ថា Sool Cool បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បានអោយ​ដឹង​ថា “​ជួយ​ស៊ែរ​អោយ​មិត្ត​ភ​ក្កិ​បាន​ដឹងផង លទ្ធផល​ប្រើរ​ថ្នាំ​សម្រក​គីឡូ​តាម​ចិត្ត​ខ្លួនអែង​មិន​ហាត់ប្រាណ​បណ្តាល​អោយ​គាំងបេះដូង​ស្លាប់​ទាំង​វ័យក្មេង​!!

មិន​ហាត់ប្រាណ ហើយ​ប្រើ​ថ្នាំ​សម្រក​អត់​សួរ​គ្រូ អត់​សួ​របៀប​ថែខ្លួន អត់​សួរ បែរជា​ធ្វើ​អី​តាម​ចិត្ត ។ ចឹ​ង​បាន​ថា អ្នក​ចង់​សម្រក​ប្រយ័ត្ន​ទៅ​ទៀត ទោះ​ចង់​ហាត់ប្រាន​ក៏​ត្រូវ​រក​គ្រូបង្រៀន​អោយ​បាន​ត្រឹមត្រូវ មិន​ត្រូវ​ចង់​ស្អាត​ហួស​ចឹ​ង​ទេ ។ អ្នក​ធាត់​ៗ​ល្មម​ដឹងខ្លួន​ហើយ កុំ​បណ្តោយ​ទៀត ។ ទៅ​ចុះ​ក្មួយ ទៅ​អោយ​បាន​សុខ​ណា​ក្មួយ សំលាញ់ លា​រហូត​ហើយ RIP Tol Smartboy “​។

អាស្រ័យ​ហេតុនេះ មុន​ពេល​ដែល​ប្រិ​យ​មិត្ត​ធ្វើការ​ប្រើប្រាស់​ថ្នាំ សម្រក​គីឡូ គួរតែ​ធ្វើការ​ពិនិត្យ ឫ​ក៏​សិក្សា​អោយ​បាន​ច្បាស់ អំពី​ប្រភព​របស់​ថ្នាំ ឫ​ក៏​ផល​ប៉ះ​របស់​ថ្នាំ​ទាំងនោះ​។ ជៀសវាង ដូច​ករណី​ខាងលើ​នេះ ដែល​បាត់​បង់ជីវិត​ដោយសារ​តែ​ថ្នាំ​សម្រក​ទំងន់​៕