វៀតណា​មកា​ត់ទោស​ប្រហា​រជីវិ​តម​នុស្ស ៨នាក់ រឿងរ​ត់ពន្ធ​គ្រឿងញៀន

55


មនុស្សចំនួន ៨នាក់ត្រូវបានតុលាការក្នុងប្រទេ​ស​វៀតណាម កាត់ទោសប្រហារជីវិតពីបទរត់​ព​ន្ធគ្រឿ​ងញៀនហេ​រូអ៊ីន​ចំនួន ៣៧៩នំ មាន​ទម្ងន់ ១៣២គីឡូក្រាម និងគ្រឿងញៀនមេតំហ្វេតាមីនទម្ងន់ ៥៥គីឡូក្រាម។ នេះបើតាមប្រ​ព័ន្ធ​ផ្សព្វផ្សា​យ ក្នុងប្រទេសចុះផ្សាយនៅថ្ងៃអង្គារ​ម្សិ​លមិញ​នេះ។

កាលពីថ្ងៃចន្ទ តុលាការ ក្រុ​ងហូ​ជីមិញ បានអនុវត្តន៍ទោសទៅ​លើជ​នទាំង ៨នាក់ ដែលពួកគេ គឺជាស​មាជិក នៃក្រុមដឹ​កជញ្ជូ​នគ្រឿងញៀ​នពី​ទីក្រុង Da Nang ទៅកាន់ភាគខាងត្បូងទីក្រុ​ង​ហូជីមិ​ញ។

មេខ្លោងនៃក្រុមនោះ​ ទទួលបានគ្រឿងញៀន​ ពីបុរ​សជន​ជាតិឡា​វម្នា​ក់ នៅក្នុង​ទីក្រុ​ង Da Nang បន្ទាប់មកគាត់​ក៏ធ្វើ​ការរ​ត់ពន្ធបន្ត ទៅកាន់​ទីក្រុ​ងហូ​ជីមិញ ដើម្បីយ​កឲ្យកូ​នចៅរ​បស់​ខ្លួន។

ប៉ូលីសវៀតណាមកំពុ​ងតាមប្រ​ម៉ាញ់អ្នកផ្សេ​ងទៀត ដាក់ជា​ប់ពាក់​ព័ន្ធ នឹង​ឧក្រិដ្ឋ​ជន​ខាងលើ។

បើតាមច្បាប់រ​បស់វៀ​តណាម ជនទាំងឡាយណាដែលរត់ព​ន្ធគ្រឿ​ងញៀ​ន ប្រភេទ​ហេរូអ៊ី​នលើ​ចំនួន ៦០០ក្រាម ឬច្រើនជាង ២,៥គី​ឡូក្រា​ម នៃប្រភេទថ្នាំមេតំហ្វេតាមី​ន នឹងត្រូវទទួលទោសប្រហារជីវិ​ត​។

ចំណែកអ្នកជួញដូរហេរូអ៊ី​ន​ចំនួន ១០០ក្រាម ឬ ៣០០ក្រាមនៃប្រភេទគ្រឿងញៀនផ្សេង​ៗ​ទៀត​ ក៏អា​ចប្រ​ឈមមុ​ខ នឹងទោសប្រហារជីវិតផងដែរ៕​

ប្រភព CEN