ស្ងាត់ៗ! ប៉ែន ចំរ៉ុង ទម្លាយ​​រូប​​ថត ​Pre-Wedding នឹង​គូស្នេហ៍​ថ្មី​

40


ភ្នំពេញៈ ​តារា​សម្តែង និង​ពិធី​ករ​ប្រុស​លោក ប៉ែន ចំរ៉ុង បានដឹកដៃគូដណ្តឹងថ្មី អ្នកនាង ហ៊ុន ម៉ាណេ ទៅ​​ថតរូបតាំងរោងការ (Pre-Wedding) នៅមុខប្រាសាទអង្គរវត្ត កាលពីពេលថ្មីៗនេះ​ហើយ​តាម​គម្រោង​​ពួកគេនឹងរៀបការនៅចុងឆ្នាំ២០១៩ នេះហើយ។​
​ទាំង​ចំ​រ៉ុង និងដាណេ មើលទៅពួកគេពិតជាស័ក្តិសមគ្នា​ ហើយគូស្នេហ៍នេះ​ស្រលាញ់​គ្នាខ្លាំង​ណាស់​ដែល​​​ធ្វើឱ្យឪពុកម្តាយទាំ​ងសង​ខាង​ជំរុញ​ឱ្យរៀបកា​រ​ឆាប់ៗ​មិនអាច​បង្អង់​ពេលវេលាត​ទៅ​ទៀត​បាន​ឡើយ​។​

ទោះជាយ៉ាងណា ប៉ែន ចំរ៉ុង នៅតែមិនទាន់ប្រាប់ពីថ្ងៃរៀបមង្គលការរបស់ខ្លួនទេ ខណៈ​ដែល​តារារួម​អាជីព​​វិញ​បានបង្ហើបឱ្យដឹងថា ចំរ៉ុង បានត្រៀមធៀបការហៅភ្ញៀវរួចអស់ ហើយ​គឺចាំតែ​កៀក​ថ្ងៃ​ចែក​តែ​ម្តង​​​ដើម្បីធ្វើឱ្យមានការភ្ញាក់ផ្អើល ហេតុនេះហើយបានជាមិនចង់និយាយទុកជាមុន។​

​អ្នកសិល្បៈរួមអាជីពបង្ហើបឱ្យដឹងថា ការដែលប៉ែន ចំរ៉ុង ប្រញាប់ដឹកដៃ​សង្សារ​ថ្មី ចូលរោងការ​នៅ​ពេល​នេះ គឺដើម្បីបំភ្លេចដានស្នេហ៍ចាស់ ហើយចំរ៉ុង ធ្លាប់តូចចិត្តបំផុត គឺ​អតីត​ប្រពន្ធ​មិន​អនុញ្ញាត​ឱ្យ​ជួប​មុខ​កូន​​ស្រី ហេតុនេះហើយទើបរូបគេត្រូវការប្រពន្ធថ្មីស្របច្បាប់ ដើម្បីយកកូនភ្លាមៗ ហើយ​អាច​បី​ប្រលែង​​លេងបានតាមចិត្តចង់៕​