​អ្នកមេម៉ាយ​កូន១ លី ច័ន្ទសីហា បង្ហើរ​សារប្លែក​ៗ​ច្រើន​ឃ្លា រៀបរាប់រឿងក្នុងចិត្ត!

76


ភ្នំពេញៈ តារាសម្តែងទឹកភ្នែក លី ច័ន្ទសីហា ដែល​បានដាច់ចិត្ត​ទម្លាយ​រឿងរ៉ាវ​ លែងលះ​ប្តីអស់រយៈ​ពេល​​​ជាង​​ ១​ឆ្នាំ មក ក៏​ទើប​បាន​​​ទ​ម្លាយ ​គឺដើម្បី​បញ្ចៀស​ពាក្យចោទសួរ​ច្រើន​មក​លើនាង​ពី​សំណាក់​​​​អ្ន​ក​​​រួម​​អាជីព និង​អ្នក​សារ​ព័ត៌​មាន​អំពី​ការ​បាត់​មុខ​អវត្ត​មាន​អតីត​ស្វាមី​នៅកៀក​កិត​ជិត​ខ្លួន​ដូច​ជា​គ្រាមុន។
ការ​បញ្ជាក់អំពីចំណងស្នេហ៍ប្រះស្រាំនេះ បានធ្វើឡើងក្នុងកម្មវិធីខួបកំណើតគម្រប់វ័យ ១​ ខួបរបស់កូន​ស្រីនាង និងបាន​​ប្រកាស​​​មុខជំនួញនាំចូលផលិតផលរក្សាសម្ផស្សយីហោ Fendi កាល​ពីរាត្រី​ថ្ងៃ​ទី០៩​ខែមករាឆ្នាំ២០១៩ នៅ​ភោជនីយ​ដ្ឋាន Ming Palace ហើយ លី ច័ន្ទសីហា ក៏​បញ្ជាក់ថា នាង​បាន​លែង​លះប្តី និង​មាន​សាលក្រម​ពីតុលាការ ​ជាង​ ១​ឆ្នាំ​ មក​ហើយ​ ពោល​គឺមុនពេល​សម្រាល​កូន​ស្រី​មក​ម្ល៉េះ​។

ថ្មីៗ​នេះ ស្រាប់​តែ​សុខៗ នាង​បាន​បង្ហើរ​សារ​ចេញ​ពី​បេះដូងយ៉ាងវែង​​ថា៖ «​ ###ពិភពក្លែងក្លាយ###​ ផ្ដាំ​ទៅ​​​មនុស្សមួយ​​​ចំនួន​តូច ដែលចូលចិត្តគិតវិជ្ជមានអ្នក​ដ៏ទៃ​ មិនល្អដូចខ្លួន​ឯង​ okay។​​ -មនុស្សខ្លះ​សប្បាយ​​​សើច​ក្អាកក្អាយ​នៅខាងក្រៅ តែនៅផ្ទះ​មានបញ្ហាគ្រួសារ​ ដេក​យំរាល់យប់​។​-មនុស្ស​ខ្លះ ស្បែក ខ្មៅ ប្រាប់​គេ​ថា “ខ្ញុំមិនដែលខ្វល់ពីស្បែកទេ ខ្មៅក៏ខ្មៅមានជាតិ” តែក្នុងចិត្តចង់ស។​​-មនុស្ស​ខ្លះ​លួង​លោម​​​មិត្តភក្ដិឱ្យ​សប្បាយចិត្ត​ តែខ្លួនឯងមានបញ្ហាច្រើនជាងមិត្តម្នាក់នោះទៀត។​-មនុស្ស​ខ្លះ​និយាយ​ថា ចេញ​ទៅ​ ចេញឱ្យផុតពីមុខខ្ញុំទៅខ្ញុំមិនចង់ជួបអ្នកឯងទៀតទេ តែក្នុងចិត្តស្រែកខ្លាំងៗថា កុំ​ចាក​ចោលខ្ញុំ យល់អារម្មណ៍ខ្ញុំផងខ្ញុំត្រូវការអ្នក។ ​-មនុស្សខ្លះស្អប់គេ ទើសគេ តែក្នុង​ចិត្តលួច​ច្រណែន​គេ ​ចង់​បាន​ដូច​គេ​។​​-មនុស្សខ្លះព្យាយាមជួយគេ ទាំងខ្លួនឯងកំពុងត្រូវការអ្នកជួយ។​​-មនុស្សខ្លះ​ជា​កូន​អ្នក​​មានទ្រព្យ តែ​គ្មាន​​សេចក្ដីសុខមួយវិនាទី។​​ -មនុស្សខ្លះហៅគេ មីសំផឹង តែខ្លួនឯង​ធ្លាប់ដេក​ជាមួយ​សង្សារ​តាំងពី​នៅ​រៀន​​រាប់ភ្លេច​។​​-មនុស្សខ្លះស្អប់ការវាយតម្លៃតាមសំបកក្រៅ តែខ្លួនឯង​ចូលចិត្ត​វាយ​​​តម្លៃ​គេបំផុត។​-មនុស្ស​​ខ្លះ និយាយតែពីគ្រួសារគេ មិនមើលគ្រួសារខ្លួនទេ។ គ្រប់​​យ៉ាង​ដែល​យើង​ប្រ​ទះ​កន្លង វា​មិន​មែន​​សុទ្ធតែជាការពិតទេ។ ភ្នែកអាចឃើញអ្វីគ្រប់យ៉ាង​តែមិន​អាច​ដឹង​ថា វា​ជាការ​ពិត​ឬ​អត់​ឡើយ។​សូម​កុំ​វាយតម្លៃអ្វីៗលឿនពេក ព្រោះយើង​កំពុង​ស្ថិត​នៅ​ក្នុង​ពិភព​ក្លែង​ក្លាយ​»​៕​

តារាស្រីរូបនេះទទួលស្គាល់ថានាងជាអ្នកសម្រេចចិត្តសុំលែងប្តី ដែលនាងអះអាងថាស្វាមីមិនបានផ្តល់ភាពកក់ក្តៅពោលគឺដើរចោលនាងបាត់ៗពីផ្ទះគ្រាដែលអំឡុងមានផ្ទៃពោះ។ តារាស្រីរូបនេះបញ្ជាក់ថាក្រោយមានផ្ទៃពោះ៥ខែនាងបានចេញទៅរស់នៅផ្ទះដែលខាងប្តីទិញនាតំបន់ចម្ការដូង ក្រោយរស់នៅទីនោះបានប្រមាណមួយខែនាងក៏លេចចេញរឿងរ៉ាវរកាំរកូសពិសេសមិនសូវបាននៅជុំប្តី។ នាងទទួលស្គាល់ថាក្រោយភ្ជាប់ពាក្យនាងក៏ធ្លាប់មានលេចចេញភាពរកាំរកូសខ្លះៗដែរ ប៉ុន្តែនាងរំពឹងថាក្រោយរៀបការរួចរស់នៅក្រោមដំបូលផ្ទះតែមួយ និងក្រោយមានកូនជាតំណក់ឈាមរួមគ្នា នឹងអាចធ្វើឲ្យស្វាមីកែប្រែទើបនាងចេះទ្រាំ ប៉ុន្តែគឺមិនមានអ្វីដែលធ្វើឲ្យនាងកក់ក្តៅដូចការរំពឹងទុក។