ភ្លៀងបន្តធ្លាប់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែតុលា សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ !

39


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែតុលា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា នៅរយៈពេលនេះ ភ្លៀងនឹងបន្តធ្លាក់ពីកម្រិតតិចទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងនៅតែអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ពិសេសបណ្តាខេត្តនៅតំបន់វាលទំនាប៕