ធី សុវណ្ណថា និង លោក ផែ សុវណ្ណរិទ្ធ ចូលរោងការនៅថ្ងៃទី១​ ខែវិច្ឆិកានេះហើយ!

43


អ្នកនយោបាយវ័យក្មេងសំបូរវោហាស័ព្ទកញ្ញា ធី សុវណ្ណថា ដែលនឹងរៀបចំពិធីអាពាហ៌ពិពាហ៌ជាមួយលោក ផែ សុវណ្ណរិទ្ធ ដែលជាគូដណ្តឹងរបស់នាងនៅខេត្តកោះកុង ដែលជាខេត្តមួយជាប់ព្រំដែនកម្ពុជាថៃ។ ការសម្រេចរៀបការនៅខេត្តកោះកុង ព្រោះថាកញ្ញា ធី សុវណ្ណថា មានផ្ទះនៅខេត្តនោះផ្ទាល់ ហើយនាងក៏មិនធ្វើការរៀបចំពិធីអាពាហ៍ពិពាហ៌មួយនេះនៅស្រុកកំណើតរបស់នាង នៅឯខេត្តត្បូងឃ្មុំ និងមិនរៀបចំនៅខេត្តស្វាយរៀង ដែលជាស្រុកកំណើតអនាគតស្វាមីដូចគ្នា។

អ្នកនយោបាយវ័យក្មេងរូបនេះបានរៀបរាប់ដែរថា៖ “ថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ យេីងខ្ញុំនឹងរៀបការ​ នៅ<< ខេត្តកោះកុង​ >> ដោយយេីងខ្ញុំរៀបការនៅឆ្ងាយ យេីងខ្ញុំសុំអធ្យាស្រ័យ ដែលមិនបានអញ្ជេីញ​ អ៊ុំពូមីង​ បងប្អូន​ ដែលរាប់អាន យេីងខ្ញុំនឹងធ្វេីពិធីកាត់ចំណងដៃ​ នៅក្រុងភ្នំពេញ​ នៅពេលក្រោយ​ យេីងខ្ញុំនឹងគោរពអញ្ជេីញ​ អ៊ុំពូមីង​ បងប្អូន ចូលរួមទាំងអស់គ្នា​”