ល្បី​​ស្រី​ស្អាត​​ រ៉េត ស៊ូហ្សាណា ក្តាប់​បាន​ឱកាស​ថតកុន​ជាមួយកំពូលតារាចិនលោក​ Dicky Cheung

83


ភ្នំពេញៈ នា​ពេល​ថ្មីៗ មាន​ដំណឹង​លេច​ឮ​ថា តារាចម្រៀង​ស្រី​វ័យ​ក្មេង​របស់​ផលិតកម្ម​ហង្ស​មាសកញ្ញា​ រ៉េត ស៊ូហ្សាណា បាន​ធ្វើ​ឲ្យ​មហាជន​ទាំង​ក្នុង ​និង​ក្រៅ​សិល្បៈ ​មាន​ការ​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​នោះ​ទេ ​ក្រោយ​​ពី​​ឃើញ​នាង​លេច​មុខក្នុង​ការ​​ថត​កុន​​ជាមួយ​កំពូល​តារា​សម្ដែងចម្រៀង និង​សម្តែង​ចិនហុងកុង​ ​លោក Dicky Cheung ដោយ​ទទួល​​បាន​​តម្លៃ​ខ្លួនថត​កុន​នោះ​​ខ្ពស់​កប់ពពក​ទៀត​ផង​។

បើ​តាម​ប្រភព​ស្និតស្នាល​មួយ​បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ដៃ​គូសម្ដែង​ជា​តួ​ឯក​​លើក​ដំបូង​ ជា​មួយ​លោក Dicky Cheung នេះ​ដែរ កញ្ញា រ៉េត ស៊ូហ្សាណា ស៊ី​ថ្លៃ​ខ្លួន​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ ​បើ​ប្រៀបធៀប​ជា​មួយ​​តម្លៃ​ខ្លួន​នៃ​សិល្បៈ​ក្នុង​ស្រុក​ គឺ​ខុស​គ្នា​ឆ្ងាយ​ខ្លាំង​ណាស់។

ដោយ​ខ្សែភាពយន្ត​ដែលកញ្ញា​​ រ៉េត ស៊ូហ្សាណា ត្រៀម​ថត​នោះ នៅ​ខេត្ត​ព្រះសីហនុ (កំពង់សោម) ​ជា​មួយ​​តារា​ចិន​ហុងកុង​​ ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ ខណៈ​សិល្បករ​ខ្មែរ​​គឺ​មាន​តែ​កញ្ញា រ៉េត ស៊ូហ្សាណា ​ម្នាក់​​គត់​​​​​​គ្រៅ​ពី​ហ្នឹង​សុទ្ធតែ​កំពូល​តារា​សម្ដែង​មក​ពី​ប្រទេស​ចិន​ទាំង​អស់​។
តែ​ចំពោះ​រឿងកុន​ ​ដែល​ថត​ជាមួយ​កំពូល​តារា​សម្ដែង​ចិន​លោក Dicky Cheung នេះ​ដែរ​ស្រី​ស្អាត​ រ៉េត ស៊ូហ្សា​​ណា មិន​អាច​សុំ​ការ​បកស្រាយ​លម្អិត​បាន​នោះ​ទេ​ ដោយ​ទូរស័ព្ទ​នាង មិន​អាច​សុំការ​បកស្រាយ​បាន​​ឡើយ៕