ស្មានមិនដល់ថា លោកយាយសម្លេងពិរោះដូច្នេះសោះ! (មានវីដេអូ)

100


 នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sok Vichey បានបង្ហោះសារវិដេអូ របស់លោកយាយម្នាក់ ដែលគាត់បានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ នៅលើឆាកតន្ត្រី ដោយមានបងប្អូនជាច្រើនបានចូលរួមទស្សនា។ ហេតុតែស្រលាញ់វិស័យចំរៀងខ្លាំងពេក លោកយាយចំណាស់ អាយុជាង៦០ប្លាយទៅ បានឡើងច្រៀង​ចំរៀងមួយបទយ៉ាងពិរោះរណ្តំនៅលើឆាកតន្រ្តីចែកជូនពុកម៉ែបងប្អូនបានស្តាប់។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា “សូមសរសើរលោកយាយច្រៀងបានពិរោះណាស់ នៅក្នុងវត្តសំរោងអណ្តែតថ្ងៃបុណ្យកឋិន”។ ចំរៀងមួយបទនេះ​ លោកយាយពិតជាបកស្រាយបានពិរោះខ្លាំងណាស់ ធ្វើឲ្យមហាជនមានការកោតសរសើរយ៉ាងខ្លាំងពីទឹកដមសំលេងរបស់លោកយាយ ។ ព្រោះតែស្រលាញ់ ព្រោះតែចូលចិត្តច្រៀង និងដើម្បីបំពេញបំណងកាលពីក្មេងមិនបានឡើងច្រៀងនៅលើឆាកដូចគេ ទើបពេលនេះលោកយាយឡើងលើឆាកបង្ហើរសំនៀងយ៉ាងពិរោះ ជូនបងប្អូនស្តាប់កំសាន្ត។

ទន្ទឹមនិងនេះក៏មានបងប្អូនជាច្រើន បានកោតសរសើរចំពោះលោកយាយជាខ្លាំង។ ម្នាក់ៗចូលមកខមិនសរសើរថា លោកយាយពិតជាច្រៀងពិរោះខ្លាំងណាស់ ជូនពរឲ្យលោកយាយមានសុខភាពល្អ ព្រមទាំងអរគុណដល់លោកយាយ ដែលបានបកស្រាយចម្រៀងជូនបងប្អូនបានស្តាប់កំសាន្ត៕

មានវិដេអូ៖

ប្រភព៖ Sok Vichey