ក្រៅពីទទួលប្រាក់រង្វាន់១០០លានរៀល​ ចាន់ សុបញ្ញា ក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសដោយស្វ័យប្រវត្តិ

155


ម្ចាស់ជ័យលាភី កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-Factor Cambodia រដូវកាលទី១ បានទៅលើបេក្ខជន ចាន់ សុបញ្ញា ដែលស្ថិតនៅក្នុងក្រុមរបស់គណៈកម្មការ អ្នកនាង ឱក សុគន្ធកញ្ញា ។ ដោយនេះជាលទ្ធផលផ្លូវការដែលប្រកាសនៅក្នុង X Factor Cambodia Live Show Final វគ្គផ្តាច់ព័្រត្រដែលបានធ្វើឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្ទូឌីយោហង្សមាសក្នុងផ្សារទំនើប AEON MALL SEN SOK CITY ជាន់ទី២។

ដោយម្ចាស់ជ័យលាភី ចាន់ សុបញ្ញា មានកិត្តិយសទទួលពានពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយផ្ទាល់។ សូមរំលឹកថា ​ម្ចាស់ជ័យលាភី ចាន់ សុបញ្ញា ទទួលបានប្រាក់រង្វាន់ ១០០លានរៀល និងក្លាយខ្លួនជាតារាចម្រៀងកុងត្រាជំនាន់ថ្មីរបស់ផលិតកម្មរស្មីហង្សមាស៕