លោក ប៉ែន ចំរុង ប្រកាសថ្ងៃចូលរោងការចុង​ខែនេះហើយ

172


ភ្នំពេញៈ ក្រោយ​ពីបានបង្ហោះ​បណ្តុំ​រូបថត​​ ​Pre​ ​Wedding កាល​ខែ​មុននោះ ទី​បំផុត​​តារា​សម្តែង ចម្រៀង ​និង​ពិធី​ករ​ទូរទស្សន៍​លោក ប៉ែន ចំរ៉ុង បានបង្ហាញ​ធៀបការ​ដែល​កំណត់​កាល​បរិច្ឆេទ​ច្បាស់​ហើយ​នៃការចូល​រោង​ករ​របស់លោក​ជាមួយ​នឹង​គូដណ្តឹងឈ្មោះ​កញ្ញា ហ៊ុន ម៉ាណេ។​
មួយ​រយៈ​នេះ​សង្កេត​ឃើញ​ថា លោក ប៉ែន ចំរ៉ុង ហាក់​កាក់កប​យ៉ាង​ខ្លាំ​ង​នៅ​ក្នុង​វិស័យ​សិល្បៈ​ទាំង​ការ​សម្តែង ​ការធ្វើពិធីករ និងកាត់សក់ក្នុងពិធីមង្គលការផងដែរ។ ចំពោះ​ជីវិត​ស្នេហា​របស់​លោក​វិញ​ក៏​ដំណើរ​ទៅមុខ​យ៉ាងរលូនផងដែរ បន្ទាប់ពីបង្ហោះរូបភាព Pre-wedding យ៉ាង​ផ្អែម​ល្អែម​ជាមួយ​អនាគត​ភរិយា​រួចមក កាលពីពេលថ្មីៗនេះ លោក ប៉ែន ចំរ៉ុង ក៏បានបង្ហើបប្រាប់ពីថ្ងៃចូលរោងការទៀត​។

បើតាមរយៈរូបភាព ដែលលោកបានបង្ហោះនៅក្នុងបណ្តាញសង្គមបានឲ្យដឹងថា លោក ប៉ែន ចំរ៉ុង និ​ង​ភរិយា នឹងដឹកដៃគ្នាចូលរោងការនៅថ្ងៃទី​ ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែល​ប្រារព្ធ​ធ្វើ​ឡើង​​នៅ​នៅលើទឹកដី​ដឹ​ព្រីមៀ​រសែន​សុខ ​អាគារ​ ​B ដោយមាន​ការ​​អញ្ជើញទាំង​មិត្តភក្តិ​ក្នុង ​និង ​ក្រៅ​សិល្បៈ​ប្រមាណ​ជា​ ​៦០​ ​តុ​ ​។ ហើយ​គេរំពឹងថា​ នឹងមានមិត្ត​ភក្តិ​សិល្បករ សិល្បការិនី​ជាច្រើន​ចូល​រួម​អប​អរ​សាទរ​នា​ថ្ងៃមង្គល​​នោះ​ផង​ដែរ​៕