ទៀតហើយ Rose! បែកធ្លាយឈុតថតលើគ្រែ សាហាវជាងឈុតថើបគ្នាក្នុងការ៉ាសឡានលើកមុនទៅទៀត

161


តារាសម្ដែងវ័យក្មេងដែលកំពុងតែរងនូវព្យុះរិះគន់ពីសំណាក់មហាជនស្ទើរទូទាំងប្រទេស ដោយសារតែបែកធ្លាយឈុត MV មួយដែលរូបនាងជាមួយនឹងតួប្រុសកំពុងអោយថើបគ្នាយ៉ាងស្រើបស្រាលនៅការ៉ាស់ឡានមួយកន្លែង រហូតមានឈុតលូកស្ទាបក្បែរតំបន់សំខាន់ទៀតផង។ ឈុត MV នោះដែរត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ប៉ុន្តែតារាស្រីដែលគេស្គាល់ឈ្មោះហៅថា Rose រូបនោះបានបង្ហើរពាក្យមួយម៉ាត់ថា អ្នកណាថាអីថាទៅ Rose អត់ខ្វល់។

ការរិះគន់មិនទាន់បាត់ក្លិនអសោចផងនោះស្រាប់តែតារាស្រីឈ្មោះ Rose ត្រូវបានលោក Rith Omega ដែលជាអ្នកនិពន្ធ និងដឹកនាំនៅផលិតកម្មថោន បានទម្លាយឈុតសម្តែងរបស់នាងមួយទៀត គឺឈុតលើគ្រែដែលកំពុងថើបជញ្ជក់បបោសអង្អែលគ្នាយ៉ាងស្រើបស្រាលនៅលើគ្រែ បែបប្រឡែងលែងល្បែងស្នេហ៍ 18+។ លោក Rith Omega បានរៀបរាប់ថា៖ “ហុីម លើកមុនត្រឹមលូកគូថ ម្នាក់ៗថាថតដូចរឿង សុិច ចុះឈុតនេះវិញ? ឈុតមុនថាថតលេងមិនមានក្នុង MV ចុះឈុតនេះថតជាប់ទាំង អ្នកដឹកនាំសម្តែងកំុពុងថតទៀត តើថតលេងរឺយ៉ាងណា? សូមអ្នកដឹកនាំសម្តែង ដែលក្នុងVideo នេះឈរកាន់កាម៉េរ៉ាថត ចូលខ្លួនបកស្រាយផង តើកំពុងថតរឿងសុិចខ្មែរ រឺ MV? តើអ្នកដឹកនាំសម្តែងម្នាក់នឹងយកអីមកគិត មានខួរទេ? រឺបទនេះស្នើរទៅក្រសួងវប្បធម៍ សុំជាលក្ខណ 18+?”

0