ចាន់ សុបញ្ញា យកពានទៅឲ្យជូនអ្នកមានគុណ ពោរពេញដោយស្នាមញញឹម​

91


កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បេក្ខជន ចាន់ សុបញ្ញា បានទទួលពានរង្វាន់ X Factor Cambodia នៅរដូវកាលទី១នេះ។ ម្ចាស់ពានX Factor Cambodia រដូវកាលទី១ បេក្ខជនចាន់ សុបញ្ញា ដែលមានជីវិតយ៉ាងកំសត់ ហើយក៏ជាក្មេងប្រុសម្នាក់ ដែលរស់នៅក្នុងវត្តអារាម ដោយមានលោកបងជាអ្នកផ្គត់ផ្គង់ លើជីវភាពប្រចាំថ្ងៃ របស់ប្អូនប្រុស។

នៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ មានបេក្ខជនចំនួន៤រូប រួមមានចាន់ សុបញ្ញា អាយុ១៤ឆ្នាំមកពីខេត្តកំពង់ចាម, គង់ ចំរើន អាយុ២៤ឆ្នាំ មកពីខេត្តសៀមរាប និងសំ សុវណ្ណារ៉ាក់ អាយុ២១ឆ្នាំមកពីខេត្តកំពត ដែលអ្នកទាំងបួននាក់មកពីទីកន្លែងផ្សេងៗគ្នាៗ ហើយទៅបំផុតប្អូនប្រុសចាន់ សុបញ្ញា ក៏ទទួលបានពានរង្វាន់។

ដោយឡែកក្រោយបានឈប់ជាម្ចាស់ពានហើយនោះប្អូនប្រុសក៏បានទៅលេងស្រុកកំណើត ដើម្បីជួបអ្នកមានគុណ និងព្រមជាមួយអំណោយបន្តិចបន្តួចជូនលោក​។ បើយោងតាម Chan Sophanha page បានបង្ហោះសារថា “💞ពុក​ម៉ែ​ ជាបេះដូងកូន​ ជាកែវភ្នែកកូនទាំងពីរ​ ពុកម៉ែ​ ជាម្ចាស់ជីវិតកូន​ កូនមានថ្ងៃនេះ​ ក៏ព្រោះពុកម៉ែ​ ពុកម៉ែទាំងពីរជាអ្នកផ្ដល់កំណេីតអោយកូន​ ក្ដីស្រឡាញ់មួយនេះ​ កូនៗមិនអាចនិយាយអោយអស់បានទេ​ តែក្ដីស្រឡាញ់របស់ពុកម៉ែនៅក្នុងបេះដូងកូនៗជានិច្ច។ 💞ពាន🏆ដ៏មានតំលៃមួយនេះ​ ជារបស់ពុកម៉ែ​ ក៏ជារបស់ពុកម៉ែបងប្អូនទូទាំងប្រទេសផងដែរ​ កូនសូមជូនពរពុកម៉ែមានសុខភាពល្អ​ ដេីម្បីនៅជាម្លប់ដល់កូនៗគ្រប់គ្នា💞”៕

ប្រភព៖ Chan Sophanha page