នាយ ពែកមី បំភ្លឺ​រឿងបង្ហោះ​​សារថា ​ខ្លាច​ប្តីនាង​ខ្ញុង​ប្រចណ្ឌនឹង​​លោក​

69


ភ្នំពេញៈ ​ ថ្មីៗ​នេះ​ស្រាប់​តែ​តារា​កំប្លែង និង​​ចម្រៀង​ប្រុស​ នាយ ពែក​មី ​បង្ហោះ​សារ​មួយ​ឃ្លា​​ដ៏​កម្រ និងបាន​​បង្កើត​​​​ភាព​​​​​ភ្ញាក់​​ផ្អើល​​ខ្លាំង​ពី​មហាជន​ចំពោះ​​សារ​ដែល​មាន​ន័យ​ខ្លឹមសារ​ ​ចង់​ប្រាប់​ថារូប​លោកហាក់​ដូចជា​លែង​ហ៊ាន​បង្ហាញ​ភាព​​​សិ្នទ្ធ​ស្នាល​​ដៃ​គូ​លេង​កំប្លែង​​អ្នក​នាង ខ្ញុង ដោយ​សារ​​ភ្លើង​ប្រចណ្ឌ​ពី​ស្វាមី​នាង​គឺ​នាយ​កៃដរ។​

លោក ចែម ចាន់ដារ៉ា ហៅ​នាយ ពែកមី ដែល​ជា​រៀម​ច្បង​គ្រួសារ​នៃ​ក្រុម​តារា​កំប្លែង​រួម​មាន នាយ គ្រឿន នាយ ក្រាន ក្រោយ​ពី​បាន​ចាប់​យក​ឱកាស​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​កំប្លែង និង​តារា​ចម្រៀង​ រហូត​មាន​ទ្រព្យធន​ធូរធារ​រៀងៗ​ខ្លួន​មក​នោះ ក៏​ស្រាប់​តែ​ថ្មីៗ​នេះ នាយ​បង្ហោះ​សារ​ថា៖ «បានត្រឹម​លួចថត​​ ដៃគូ​កាត់សក់​ជាមួយគ្នា​​ លែងហ៊ាន​ថត​ជាមួយ​គ្នាហើយ​​ ប្តីគេ​ប្រចណ្ឌ​​ ​ហួសចិត្ត​!»​។​
នា​​​រំពេច​នោះ ​ក៏​មាន​ការ​ងឿង​ឆ្ងល់​ខ្កលាំង​ពី​ប្រិយ​មិត្ត​គាំទ្រ​យ៉ាង​ចូល​ទៅ​ Comments ជា​ហូរ​ហែ​ ខណៈមតិ​​ភាគ​ច្រើន​បាន​លើក​ឡើង​​បែប​ឆ្ងល់​​ថា៖​ «ម៉េច​ចឹង​បង?»និង​សារ​ថា៖ «​នុះវីវរ​ហើយ​ Idol ដល់​តែចឹង​សម្តែង​ជុំ​គ្នា​ម៉េចទៅ​?»។
​តែ​តារា​កំប្លែង​ពូកែ​វោហារ មិនចេះ​រីងស្ងួត សម្បូរ​ទេពកោសល្យ​សម្តែង​នាយ ពែក​មី បាន​បញ្ជាក់​ប្រាប់​ថា​៖ «តាម​ពិត​ទៅ​ សារ​នោះ​គឺ​ខ្ញុំ​គ្រាន់​តែ​បាន​ថត​​កាល​ពយក​យើង​ទៅ​ចម្រៀង​ការគេ​ នៅ​ឯ​ខេត្ត​កមពង់​ចាម​ នា​ពេល​កន្លង​មក​ថ្មីៗ​នេះ​តែ​ប៉ុណ្ណោះ​។ ហើយ​យើង​ក៏​អត់​មាន​រឿង​អ្វី​កើត​ឡើង​ដោយសារ​ភាព​អាក់​អន់ស្រពន់​ចិត្ត​ ជា​មួយ​នឹង​គ្នា​នោះ​ទេ​។ ចំណង​​មិត្ត​​​ភាព​ ឬ​ការ​ងារ​ដើរ​លើ​វិថី​សិល្បៈ​រវាង​ខ្ញុំ និង​នាង​ខ្ញុង នោះ​គឺ​មាន​រយៈ​ពេល ​៨-៩​ ឆ្នាំ​​ហើយ​​ដែរគឺ​មិន​ងាយ​នឹង​មាន​រឿង​អ្វី​នោះ​ឡើយ​​​»។​ លោក ពែក​មី​ បន្ថែម​ថា​៖ «ចំពោះ​​ការ​ប្រចណ្ឌ​ពី​ស្វាមី របស់​នាងខ្ញុង​ វិញ​នោះ គឺ​ខ្ញុំ​គិត​ថា​រឹត​តែ​​មិន​​អាចនោះ​​ឡើយ​»។​

​ដោយឡែក​ដៃ​គួ​សម្តែង​​ដ៏​ស័ក្តិសម​ទាំង​នៅ​លើ​ឆាក និងនៅ​តាម​កម្ម​វិធីសិល្បៈ​​នានា​​​អ្នកនាង ស្រេង សុកាន់ដា ហៅ​នាង ខ្ញុង តារា​កំប្លែង​ស្រី​ពូកែ​សម្តី អ្នក​មេម៉ាយ​កូន ១ ​បាន​សម្រេចចិត្ត​ភ្ជាប់​និស្ស័យ​រួមរស់​ដូចជា​ប្តី​ប្រពន្ធ​នឹង​បុរស​រួម​អាជីព​សិល្បៈ​ឈ្មោះ​លោក អុំ ក្សត្រា ហៅ​នាយ កៃដរ ក្នុង​សង្គម​សិល្បៈ​កាលពី​ចុង​ឆ្នាំ​ ២០១៧ ​នោះ​ ​​និង​នៅ​ទីបំផុត​បាន​​ចូល​រោង​ជ័យ​ជាមួយ​​លោក អុំ ក្សត្រា ហៅ​នាយ កៃដរ ហើយ​កាពី​ថ្អៃ​ទី​៨ ខែសីហា​ឆ្នាំ​២០១៩​កន្លង​មក​នេះ ពើ​គិត​ទៅ​​មាន​ចំនួន​ជិត​៤​ខែតែ​​ប៉ុណ្ណោះ​៕​