ច្បាស់ការហើយ! ក្រសួងសាធារណការ បានបង្ហាញអនុក្រឹត្យ ស្ដីពី ការពិន័យក្រោយផ្ទុះរឿងរ៉ាវបុរសម្នាក់កើតទុក្ខមិនសុខចិត្ត ដោយរថយន្តមានឆៀកបិទលើកញ្ចក់ត្រឹមត្រូវ​ តែបែរជា…

49


ក្រោយមានបងប្រុសម្នាក់ហាក់មិនអស់ចិត្តចំពោះការផាកពិន័យរបស់មន្ត្រីប៉ូលីសចរាចរណ៍ខេត្តព្រះសីហនុ ទាក់ទងទៅនឹងការចាប់ផាកពិន័យរថយន្តរបស់គាត់ ទាំងដែលមានកាតគ្រី លតបត្រពន្ធ និងតែមឆៀកឡានបិទលើកញ្ចក់ក៏ដោយក្តី ដោយសមត្ថកិច្ចបានបោះសំដីថា ត្រូវដាក់វិញ្ញបនបត្រត្រួតពិនិត្រយានយន្តតាមខ្លួន ហើយតែមឆៀកឡានដែលបិទលើកញ្ចក់ចង់បកចោលក៏បកទៅស្រេចតែចិត្តបងឯងទេ។

នៅថ្ងៃនេះដែរ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចេញសេចក្តីជូនព័ត៌មានមួយស្តីពីករណីមួយនេះ ដោយក្នុងនោះ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានអោយដឹងថា “ចំពោះ Sticker ដែលបិតនៅលើកញ្ចក់រថយន្ត ហើយមាន QRCode គឺដើម្បីការពារជនខិលខូចដែលធ្វើការក្លែងបន្លំ” តែប៉ុណ្ណោះ គឺវាមិនបានបញ្ជាក់ថាអ្នកបើកបរបានគោរពច្បាប់ និងបញ្ជាក់ថារថយន្តរបស់លោកអ្នកបានចូលត្រួតពិនិត្យបច្ចេកទេសយានយន្តនោះឡើយ។

គួរបញ្ជាក់ផងដែរថា ចំពោះការផាកពិន័យរថយន្តដែលគ្មានវិញ្ញាបនបត្រត្រួតពិនិត្របច្ចេកទេសយានយន្ត គឺត្រូវផាកពិន័យជាប្រាក់ចំនួន ៦ម៉ឺនរៀល ដូច្នេះសូមប្រជាពលរដ្ឋធ្វើការយកវិញ្ញាបនបត្រត្រួតពិនិត្របច្ចេកទេសយានយន្ត មកតាមខ្លួនរាល់ពេលបើកបរ។ ការបកស្រាយខាងលើក៏មានមតិរិះគន់ផងដែរពីសំណាក់មហាជន ដោយពួកគាត់ខ្លះបានលើកឡើងថា ” ចឹងគួរ ប្រកាសអោយ ម្ចាស់យានយន្ត បិទវិញ្ញាបនបត្រ លើកញ្ចក់ឡាន រួមជាមួយប័ណ្ណដែរ ដើម្បីឲ្យសមត្ថកិច្ចងាយស្រួលពិនិត្យ ” និងអ្នកខ្លះទៀតបានបញ្ចេញមតិថា៖ ” ស្ទឹកឃ័របិទការពារអ្នកបន្លំមានQRត្រឹមត្រូវតែវាក៏មានន័យថាឡានត្រឹមត្រូវដែរទើបចេញឲ្យប្រើមិនអញ្ចឹង? ចុះចាំបាច់អីត្រូវការច្បាប់ដើមទៀតចឹងមិនបាច់បិទចេញស្ទឹកឃ័រទេ បិទអាច្បាប់ដើមហ្នឹងតែម្តងទៅ?” ចុះបងប្អូនយល់យ៉ាងណាដែរ?