ក្តៅៗ! ធី សុវណ្ណថា ប្រកាសជូនលុយ ១០០០០$ បើមានអ្នករកឃើញ យ៉ាយ៉ា

61


កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ គឺជាថ្ងៃរៀបមង្គលការរបស់អ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ។ គ្រាន់តែពិធីមង្គលការបញ្ចប់ទៅមិនបានប៉ុន្មានផង ធី សុវណ្ណថា បានបង្ហោះសារព្រមាន ទុកពេលឲ្យលោក ហេង ឡុង ត្រឹម២៤ម៉ោង ដើម្បីបង្ហាញ​មុខនារីម្នាក់​ ដែលវាយប្រហារអ្នកនាងនៅថ្ងៃរៀបការ ហើយអ្នកនាង ធី សុវណ្ណថា ថែមទាំងគំរាមប្តឹង​លោក​ ហេង​ ឡុង ករណីបង្កេីតព័ត៌មានក្លែងក្លាយ​ បរិហាកេរ្តិ៍​ ថែមទៀតផង។

នាល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មានការធ្វើសន្និសីទកាសែតរវាងលោក ហេង ឡុង និងលោក ផែ សុវណ្ណារិទ្ធ ជាមួយអ្នកនាង ធី សុវណ្ណថា ដោយក្នុងនោះដែរ អ្នកនាង ធី សុវណ្ណធី បានលើកឡើងថា កញ្ញា ចរិយា មិនហ៊ានចូលមកជួបជាមួយអ្នកនាង ធី សុវណ្ណថា ឡើយ ដោយកញ្ញាលឺថា អ្នកនាង ធី សុវណ្ណថា ធ្លាប់ព្រមានកញ្ញា ហើយអ្នកនាងក៏បានប្រកាសជាសាធារណៈថា អ្នកនាងនឹងផ្តល់ថវិកាចំនួន១ម៉ឺនដុល្លារ ប្រសិនបើនរណារកឃើញកញ្ញាចរិយានោះ៕