មហា​ជន​​​សរសើ​ស្រីស្អាត ឌី សូ​នីតា បរិច្ចាគ​ប្រាក់ ៣ ២៨៩ $​ តប​ស្នង​គុណ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​

69


ភ្នំពេញៈ​ តារា​សម្តែង​ស្រី និង​តារា​ចម្រៀង​ចូល​ចិត្ត ​Cover​ បទ​ពី​ដើមបង្ហោះ​​តាមប៉ុស្តិ៍ ​​Channel ​ផ្ទាល់​​ខ្លួន​ រាង​ស្រឡូនស្អាត​ កញ្ញា ឌី សូនីតា ត្រូវ​បាន​មហាជន​កើត​សរសើ​ថាជា​អ្នកសិល្បៈ​គំរូ​​ ជា​មួយ​​ទឹក​ចិត្ត​​សប្បុរស​​ ដែល​ចែក​រំលែក​ថវិកា​ផ្ទាល់​ខ្លួនជាង ៣ ពាន់ ដុល្លារ​ បាន​​ពី​ញើសឈាម​​សម្តែង​កុន​ មក​​បរិច្ចាគ​​​ដល់​មន្តីរ​ពេទ្យ​គន្ធ​បុប្ផា​​ កាល​ពី​ថ្មីៗ​នេះ។
តារា​​​ស្រី​​មាន​​រាង​ស្លីម​ ដែល​ជា​រឿយៗ​​​ មហាជន​​ឃើញ​ការ​សម្តែង​របស់​នា​ង​​ គឺ​ជា​តួអង្គ​​​មាន​ភាព​កាច​​ឆ្នាស់ និង​​​តួ​ស្រី​ដ៏​រឹង​​​មាំ សម្តែង​​ក្បាច់​​គុន​​​វាយ​ប្រហារ​​ កញ្ញា ឌី សូនីតា បាន​បង្ហោះ​រូបភាព​​ប៉ុន្មាន​សន្លឹក ​នា​​​ពេល​​​នាំ​យក​សប្បុរស​​ផ្ទាល់​ខ្លួន​ ដើម្បី​​​សម្តែង​នូវ​ការ​ដឹង​គុណទៅ​​ដល់​មន្ទី​រពេទ្យ​គុន្ធ​បុប្ផា ​​ព្រោះថា​​រូប​ខ្លួន​​ក៏ធ្លាប់​បាន​ការ​ជួយ​ព្យា​បាល​​ជំងឺ​ កាលពី​នាង​​នៅ​​​ក្មេង​វ័យ​នោះ ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​​​វិច្ឆិកា ឆ្នាំ​២០១៩ ​កន្លង​​មក​។

អម​ដំណើរ​ដោយ​អ្នក​ម្តាយ​ជា​ទី​ស្រឡាញ់​ផង​ដែរ​នោះ កញ្ញា ឌី សូនីតា ក៏​បង្ហើ​រ​សារ​ថា៖«​ថ្ងៃនេះ​ខ្ញុំ ហើយ​​​នឹង​អ្នកម្តាយ​បាននាំយកថវិការ​ចំនួន ៣២៨៩ $ មក​​ជូន​​ដល់​មន្ទីរ​ពេទ្យគន្ធ​បុប្ផា​ ថវិកា​ទាំងអស់​គឺ​បាន​​មកពីប្រាក់​កម្រៃ​ ដែល​នៅសេស​សល់​ប៉ុន្មាន​ភាគរយ​ ពីខ្ញុំថត​រឿងភាគ​ចុងក្រោយ ​របស់ទូរទស្សន៏​ ដែល​​​​បាន​បើក​លុយជាលើកទី២នេះ ​គឺ​ខ្ញុំ​យក​មកជូន​មន្ទីរ​ពេទ្យ​ទាំងអស់។​ លុយនេះ​អាចមិនមាន​ចំនួន​ច្រើន​​​​សម្រាប់​អ្នកធូរ​ធា ​តែវាអាច​នឹងច្រើន​សម្រាប់​អ្នកខ្វះខាត​ ជាពិសេស​ក្មេងៗ​ទាំងអស់​ដែលកំពុង​ត្រូវ​ការ​​ជំនួយ​នៅមន្ទីរ​ពេទ្យ​ផ្ទាល់។​

កញ្ញា ឌី សូនីតា បាន​បន្ត​ថា​៖«ខ្ញុំនៅ​តែដឹង​គុណដល់មន្ទីពេទ្យគន្ធៈបុប្ផាព្រោះបើមិនមានមន្ទីពេទ្យនេះទេ ខ្ញុំ​នឹង​មិនអាច​រស់​រាន​​មាន​​ជីវិត​ដល់សព្វថ្ងៃ​ឡើយ។​ សូមឲ្យ​បុណ្យកុសល​ដែលខ្ញុំបាន​ធ្វើ សូម​ជួយ​ឲ្យ​ខ្ញុំ និង​អ្នកម្តាយ​ជួបតែមនុស្សល្អ ​មិត្តល្អ ​ក្រុម​​ការ​​​ងា​រល្អ​ សុខភាព​ល្អ ជាពិសេស​សូម​ឲ្យ​ប្រជាពល​រដ្ធខ្មែរ​ទាំងអស់​រស់​ផុត​ចាក​ទុក្ខ ​និង​ទទួល​បាន​សុខ​សប្បាយ​ទាំង​អស់​គ្នា​»។​
រំពេចនោះ​​មានសារ​កោត​សរសើពី​សន្តាន​ចិត្ត​ធម៌​តារា​សម្តែង​ស្រី​​រាង​ស្រឡូន រូប​ស្រស់​ស្អាត ​ចូល​ទៅ ​Comment យ៉ាង​​ច្រើន​​ ដោយ​ចាត់​ទុក​ថា ជាគំរូ​ដ៏​ល្អ​សម្រាប់​អ្នក​សិល្បៈ​ ដែល​ហ៊ាន​ចែក​រំលែក​ថិវិកា​ផ្ទាល់ ​ដែល​បាន​ពី​ការ​ងារ​សិល្បៈ​ទៅ​ធ្វើ​​​អំពើ​​ល្អ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​។​ មតិ​ខ្លះ​បាន​លើក​សរសើ​កញ្ញា​ថា៖«ពិតជាប្រសើរខ្លាំងណាស់ ដែល​តារា​ដ៏​ស្រស់​ស្អាត​ ​គិតគូរ​ដល់ប្រជាពល​រដ្ឋ​ គិត​គូរ​ដល់ក្មេងៗ​ ដែល​ជួប​ទុក្ខ​លំបាក ​(ភាគតិច​ណាស់អ្នក​ដែល​មាន​ចិត្ត​ធម៌​ដូចជា​កញ្ញា​​ Dy Sonita)​ សូម​អរគុណ​នូវ​ទឹកចិត្ត​ដ៏ជ្រះ​ថ្លា សូម​ប្រកបដោយ​សេចក្ដីសុខ​គ្រប់ពេលវេលា។ សូនីតា ពូ​សូម​សរសើ​ក្មួយ​ស្រី គឺ​ថា​​​ក្មួយ​ស្រី ស្អាត​​ហើយ​​ មាន​ទឹក​ចិត្ត​ល្អថែមទៀត។​ អរគុណ​ជំនួស​ក្មេងៗ និង​ម្តាយក្មេងៗ​ផង​ដែល​បាន​ទទួល​​​ថវិកា​នេះ​​ពី​តារា​​ដ៏គួរឲ្យស្រលាញ់​ សូម​ព្រះប្រទាន​ពរឲ្យអូន​សុខ​សប្បាយ​រហូត​ (គួរ​ឲ្យ​ស្រឡាញ់)​»​ ​និង​​​សារ​ខ្លះ​ទៀត​​​ថា៖ « ​ប្រពៃ​ណាស់​​កូន​ស្រី​ ជូនពរ​កូន​ស្រី ជួប​​តែ​សំណាង​ល្អ និង​រឿង​ល្អៗ​​ក្នុង​ជីវិត។ បុណ្យ​​​កូនខំ​ធ្វើសូម​ផ​លបុណ្យ​ជួយ​តាមថែរក្សា​ការ​ពារ​កូន​ ចៀស​ផុត​​​ពីពួ​ក​មារ​ទាំងពួង​ក្តី​​ប្រាថ្នា​កូនសូម​បាន​សម​ដូចបំណង»៕​