ស្ងាត់ៗ! លាន​ ​អា​ព្រីល​គី​នីន​ ​ក្លាយជា​ឧកញ៉ា និង​មានកូន​ប្រុសកំលោះ​ភ្ជាប់ពាក្យ​ផ្អើល​អ្នកសិល្បៈ​

188


ភ្នំពេញៈ ពិត​ជា​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ទៅ​នឹង​ដំណឹង​របស់​តារា​ចម្រៀង​ប្រុស​ត្រកូល​ លាន គឺ​លោក លាន​ អាព្រីលគីនីន (ត្រូវជា​ប្អូន​ប្រុស​លោក លាន សូនី ដែល​ខ្មែរ​ឲ្យ​រហស្សនាម​ថា ម៉ៃឃើល ចេនសុន​ ខ្មែរ)​ ​​បាន​​រៀបចំ​ពិធី​ភ្ជាប់​កូន​ប្រុស​ខ្លួន​ កាលពី​ប៉ុន្មាន​ថ្ងៃ​នេះ ហើយ​ត្រូវ​បាន​អ្នក​ចូល​រួម​បន្លឺ​សូរ​សព្ទ​ឲ្យ​ដឹង​ថា ក្លាយជា​ឧកញ្ញ៉ាទៀត​ផង​។​
គិត​​​ទៅ​វាសនា​មនុស្សពិតជា​​មើល​មិនឃើញមែន ខណៈ​​បាត់មុខ​​ពី​អាជីព​សិល្បៈ​​ច្រើន​ឆ្នាំ ​​ពេលនេះ​លោក លាន​ ​អា​ព្រីល​គី​នីន ក៏​​បាន​ក្លាយជា​ឧកញ៉ា​ និងមានកូន​ប្រុស​កំលោះ ​ដែល​បាន​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​​យ៉ាង​អធិកអធម​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ​ដោយមាន​ការចូលរួម​ពីសំណាក់​មិត្ត​ភក្តិជា​អ្នក​សិល្បះ​មួយ​​​ចំនួនដូចជា​លោក​ ​អ៊ឹម​ ​ជីវ៉ា អ្នកនាង ឈិន​ ​សុធា​រី​ ​តារា​កំប្លែង​ ​ស្រី​អយ អ្នកនាង ម៉ៅ​ ​ស៊ី​ណាត នាយ ឆ្អឹង ​ ​អតីត​តារាចម្រៀង​ ​ផ្កាយ​ ​វរលក្ខណ៍​ ​រួម​នឹង​តារា​មួយចំនួន​ទៀត​​ផង​ដែរ​ ​។​ ​
​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ ក្រោយពី​បានឃើញ​ ​លាន​ ​អា​ព្រីល​គី​នីន​ ​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​កូនប្រុស​យ៉ាង​ធំដុំ​នៅក្នុង​បុរី​វិមាន​ភ្នំពេញ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ​ដោយមាន​ការចូលរួម​ពី​សំ​ណាក់​ភ្ញៀវ​កិត្តិយស​ជាច្រើន ហើយ​ស្ទើរ​មិន​ជឿ​ថា​ បាត់មុខ​មួយ​រយៈ​សោះ​ ​លាន​ ​អា​ព្រីល​គី​នីន​ ​មានកូន​ប្រសា​បា​ត់​ទៅ​ហើយ​​ថែមទាំង​ឡើងកូដ​មាន​ងារ​ជា​ឧកញ៉ា​ថែមទៀត​ផង​ ។
​ពិធី​ភ្ជាប់​ពាក្យ​នោះ កូន​កំលោះ ​ដែល​ត្រូវជា​កូនប្រុស​របស់​ ​លាន​ ​អា​ព្រីល​គី​នីន​ ​មានឈ្មោះ​​ ​លាន​ ​គ្រី​សម៉ៃ​កូ​ ​និងកូនក្រមុំ​ ​ឈ្មោះ​ ​វង្ស​ ​កាន់​នី​ដា​ ដែលើ​បាន​ភ្ជាប់​ពាក្យ​កាលពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា កន្លង​មក​នេះ​។​
គេនៅ​ចាំ​បាន​ថា​ លោក​ ​លាន​ ​អា​ព្រីល​គី​នីន​ ​ធ្លាប់​ជាតា​រា​ចម្រៀង​ និង​ជាពិធី​ករ ដែល​មាន​ឈ្មោះ​បោះសំឡេង កាលពីជាង ១០ ឆ្នាំមុន​ ដែល​ដៃគូ​ជាមួយ​លោក​កាល​ណោះគឺមានអ្នកនាង​​ ​ឈិន​ ​សុធា​រី​ ​និង​​លោកជំទាវ​ ​ស្រី​តូច​ ​ចំណាន​​​។​
លោក លាន អាព្រីលគីនីន ក៏​បាន​បង្ហោះ​សារជូន​ពរកូនៗ​ខ្លួន​ដែរ​ថា៖ «ជូនពរ កូន​ទាំង​ពីរ​ ប៉ា​សប្បាយ​ចិត្ត និងឃើញកូនទាំងពីរ​មានសេចក្តី​សុខ​ជាពិសេស អរគុណ​បងប្អូន​ និង​មិត្តភក្តិ​ដែល​បាន​ផ្តល់​កិត្តិ​យស​ សូមអភ័យទោសមិត្ត និងបងៗខ្លះដែល​មិនបាន​អញ្ជើញ រូបខ្ញុំ​បាទ​និង​អញ្ជើញភ្ញៀ​​វ​ម្តង​ទៀត​ចូល​រួម​ក្នុ​ងពិធី​អាពាហ៍ពិពាហ៍កូនខ្ញុំបាទ​ក្នុង​ថ្ងៃខាងមុខឆាប់ៗ»៕​