អត្ថប្រយោជន៍នៃការញ៉ាំម្ទេស

327


(សុខភាព)៖ ១. កាត់បន្ថយនូវកត្តាហានិភ័យ នៃការកើតមាននូវជំងឺ សសៃឈាមបេះដូងការសិក្សាស្រាវជ្រាវបាន រកឃើញថា អាហារដែលមានជាតិខ្លាញ់ saturated ខ្ពស់ ដែលត្រូវបានរក ឃើញនៅក្នុងប្រភេទអាហារមួយ ចំនួនដូចជា៖ សាច់ក្រហម និង អាហារធ្វើពីទឹកដោះគោ គឺអាចបណ្តាល អោយអ្នកមាន ការវិវត្តន៍នូវកម្រិតកូឡេ ស្តេរ៉ូលខ្ពស់។

ហើយវាក៏នឹងធ្វើអោយអ្នក មាននូវជំងឺសសៃឈាម បេះដូង និង អាចអោយអ្នកស្លាប់បានផងដែរ។ សារជាតិ cayenne ដែលជាសារធាតុមួយ ក្នុងចំណោម សារធាតុសំខាន់ផ្សេងទៀត ដែលមាននៅក្នុងផ្លែម្ទេស ត្រូវបានគេ រកឃើញថា វាមានប្រសិទ្ធភាព មិនត្រឹម តែ ជួយកាត់បន្ថយនូវកម្រិតកូឡេស្តេរ៉ូល និង ទ្រីគ្លីសេរីដប៉ុណ្ណោះទេ តែវាថែមទាំងអាច ជួយកាត់បន្ថយ ផងដែរ នូវការផ្តុំឡើងនៃ platelet ដែលវាជារឿយបណ្តាលអោយមាន ដុំឈាមកកដែលអាចធ្វើអោយ ស្លាប់បាន។

អត្ថប្រយោជន៍ចំពោះសុខភាពទាំងនេះ គឺពិតជាមានសារៈសំខាន់ចំពោះមនុស្សទាំងឡាយ ណា ដែលកំពុងមាន ការព្រួយបារម្ភ អំពីការវិវត្តន៍មាននូវជំងឺ សសៃឈាមបេះដូង ឬ អ្នកដែលត្រូវបាន ធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺនេះរួចទៅហើយ ។

២. កាត់បន្ថយនូវការរលាក អត្ថប្រយោជន៍ចំពោះសុខភាព ដ៏អស្ចារ្យផ្សេងទៀត ដែលទាក់ទងនឹងការប្រើប្រាស់ ម្ទេសនៅក្នុង ចំណីអាហាររបស់អ្នក នោះគឺ វាមានសម្ថភាពក្នុងការ កាត់បន្ថយនូវការរលាក មានដូចជា ជំងឺរលាក សន្លាក់ជាដើម។

ផ្លែម្ទេសក៏ត្រូវបានគេ រកឃើញថា មានប្រសិទ្ធភាពក្នុងការ កាត់បន្ថយនូវការឈឺចាប់។ មូលហេតុដែលស្ថិត នៅខាងក្រោយនៃ អត្ថប្រយោជន៍មួយនេះ នោះគឺដោយសារតែ ម្ទេសមានផ្ទុកនូវ សារជាតិ capsaicin ក្នុងបរិមាណដ៏ច្រើន។ នាពេលបច្ចុប្បន្ននេះ វាក៏មានប្រភេទក្រែមជាច្រើន ដែលមាន ផ្ទុកនៅ capsaicin ក្នុងកម្រិតដ៏ខ្ពស់ ដែលពួកវាភាគច្រើន មានប្រសិទ្ធភាពជាពិសេស ក្នុងការព្យាបាលនូវ ជំងឺរលាកសន្លាក់, ការឈឺចាប់ចង្កេះ និង ស្ថានភាពស្រដៀងៗគ្នាជាច្រើនទៀត។ វាជាការចាំបាច់ ដែល អ្នកត្រូវចងចាំថាពពួក ក្រែមប្រភេទនេះ ត្រូវបានគេប្រើសម្រាប់លាបតែផ្នែកខាងក្រៅនៃរាងកាយ ប៉ុណ្ណោះ ។

៣. ធ្វើអោយស្ថានភាពនៃការរំលាយអាហារ មានភាពប្រសើរជាងមុន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក មានគ្រូពេទ្យ, គិលានុបដ្ឋាកយិកា និង អ្នកជំនាញផ្នែកថែទាំ សុខភាពជាច្រើននាក់ បានធ្វើការប្រាប់ មនុស្សទាំងឡាយថា គប្បីជៀសវាង ការទទួលទានម្ទេស ប្រសិនបើពួកគេ បានរងគ្រោះពីជំងឺ ច្រាលអាស៊ីតនៅ ក្នុងក្រពះ ឬ មានដំបៅពោះវៀននោះ។

ប៉ុន្តែក្នុង ពេលថ្មីៗនេះ ក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញថា សារជាតិ cayenne ដែលត្រូវបានធ្វើការពិភាក្សា ពីមុនមក ដែលវាត្រូវបានរកឃើញនូវក្នុងកម្រិតដ៏ខ្ពស់ នៅក្នុងផ្លែម្ទេស គឺប្រហែលជាអាច មានសារៈសំខាន់ក្នុងការ ជួយកាត់បន្ថយ នូវការកើតមាននូវជំងឺ ដំបៅក្រពះ។ cayenne ត្រូវបានគេរក ឃើញថា វាជាអ្នកគាំទ្រដ៏សំខាន់ ក្នុងការជួយផលិតនូវ អាស៊ីត អ៊ីដ្រូក្លរីដ ដែលវាមិនត្រឹមតែ ត្រូវបានគេ រកឃើញថា វាមានសារៈសំខាន់ ជួយដល់ការរំលាយអាហារនោះទេ ប៉ុន្តែវាក៏អាចជួយដល់ការបំបាត់ នូវ ការឈឺចាប់ នៅក្នុងក្រពះ ដែលមានទំនាក់ទំនងជាមួយនឹង ជំងឺដំបៅក្រពះបានផងដែរ។ លើសពីនេះ ទៅទៀត សារជាតិ cayenne ក៏ត្រូវបានគេបញ្ជាក់ផងដែរថា វាអាចជួយកាត់បន្ថយបានជាពិសេស នូវ ជាតិឧស្ម័ន និង អាការៈហើមពោះ ។

៤. ជួយរក្សាអោយឆ្អឹងមានសុខភាពល្អ ក្រុមអ្នកសិក្សាស្រាវជ្រាវ បានរកឃើញថា ផ្លែម្ទេសមានផ្ទុកនូវសារជាតិ កាល់ស្យូម ក្នុងកម្រិតមួយដ៏ ខ្ពស់ ដែលមានសារៈសំខាន់ចំពោះ តំហែទាំអោយឆ្អឹង និង ធ្មេញមានសុខភាព រឹងមាំ។

សម្រាប់ក្រុមមនុស្ស មួយចំនួន ដែលមានប្រតិកម្មចំពោះ ផលិតផលអាហារដែលធ្វើពីទឹកដោះគោ ឬ គ្រាន់តែពួក គេមិនចង់ទទួលទានពួកវា នោះផ្លែម្ទេស អាចជួយផ្តល់អោយពួកគេនូវសារជាតិរ៉ែសំខាន់ៗ ដូចគ្នាទៅនឹងប្រភេទ អាហារទាំងនោះ ដើម្បីជួយរក្សាអោយ ធ្មេញ និង ឆ្អឹងរបស់ពួកគេរឹងមាំ បានផងដែរ។

៥. បន្ទាបកម្រិតជាតិស្ករក្នុងឈាម ការញុំាម្ទេស គឺអាចផ្តល់នូវផលជាវិជ្ជមាន ចំពោះក្រុមមនុស្សដែលមានទំងន់ ធាត់ជ្រុល ឬ ជាជនរង គ្រោះដោយសារជំងឺទឹកនោមផ្អែម នេះបើយោងតាម សំដីរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវ នៅ សកលវិទ្យាល័យ Tasmania ដែលការស្រាវជ្រាវរបស់ពួកគេនេះត្រូវបាន ចុះផ្សាយ នៅក្នុងទស្សនាវដ្តី អាមេរិក ស្តីពី អាហារបំប៉ន ផ្នែកវេជ្ជសាស្ត្រ នៅក្នុងខែកក្កដា ក្នុងឆ្នាំ ២០០៦។

៦. ធ្វើអោយសុខភាពបេះដូង, ចរន្តឈាមរត់ មានភាពប្រសើរឡើង និង ជួយការពារនូវជំងឺដាច់សសៃ ឈាមក្នុងខួរក្បាល ម្ទេសគឺអាចមានឥទ្ធិពល យ៉ាងខ្លាំងក្លា ទៅលើសុខភាពរបស់អ្នក ដោយវាជួយជម្រុញអោយ ចរន្ត ឈាមរត់មានភាពប្រសើរជាងមុន និង មានតួនាទីជួយអោយពួកវាមានភាពស្តើង ដែលអាចជួយការពារ ប្រឆាំងនឹងជំងឺដាច់សសៃឈាមក្នុងខួរក្បាល ។

ការបរិភោគអាហារជាមួយនឹង ផ្លែម្ទេសជារៀងរាល់ថ្ងៃ គឺជាអ្វីដែលអ្នកត្រូវធ្វើ ដើម្បីរីករាយ ក្នុងការទទួលបាន នូវអត្ថប្រយោជន៍ចំពោះសុខភាព ដែលវាអាចនឹង ផ្តល់អោយអ្នក៕