ពិសេសណាស់! មាស សុខសោភា តំណាងឲ្យកម្ពុជា បកស្រាយបទចម្រៀងនៅលើឆាក “អាស៊ាន Fantasia” នៅ​ឯប្រទេសកូរ៉េខាងត្បូង (មានវីដេអូ)

101


ជារឿងគួរឲ្យមានមោទកភាពដោយតារាចម្រៀងដ៏ល្បីឈ្មោះកញ្ញា មាស សុខសោភា បានតំណាងកម្ពុជា ចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ “អាស៊ាន Fantasia” ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Changwon កូរ៉េខាងត្បូង។ ដោយនៅក្នុងកម្មវិធីនេះមានការចូលរួមពីសំណាក់តារា K-Pop ល្បីៗនិង តារាមកពីខាងអាស៊ានទាំង៥ប្រទេស។

អ្វីដែលកាន់តែពិសេសនោះ មាស សុខសោភា បានយកបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ចំណងជើង “Dance Today” និងបទចម្រៀងច្រៀងរួមគ្នាដែលមានចំណងជើង “Side by Side” ហើយតារាស្រីរូបនេះក៏បានតុបតែងខ្លួនអមដោយអាវដែលបង្ហាញនូវទង់ជាតិខ្មែរនៅលើឆាកអន្តរជាតិ និងទទួលបានការគាំទ្រសម្លេងស្រែកហ៊ោពីសំណាក់អ្នកទស្សនាផ្ទាល់។ សូមរំលឹកថាព្រឹត្តិការណ៍ “អាស៊ាន Fantasia” ធ្វើឡើងដើម្បីអបអរក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូអាស៊ាន-សាធារណរដ្ឋកូរ៉េ (ASEAN-ROK Commemorative Summit 2019, Busan) ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប៊ូសាន សាធារណរដ្ឋកូរ៉េ៕ តោះមកទស្សនាវីដេអូចម្រៀងនៅខាងក្រោមនេះ៖

0