ទីបំផុត កញ្ញា ប៊ី សុធារី សុំ​ញ្ចប់កុងត្រាជាមួយ​ភ្នាក់ងារ Arise Agency ក្លាយជា​តារា​ឯករាជ្យ​

346


ភ្នំពេញៈនាពេល​ថ្មីៗនេះ​​​ អតីតបវរកញ្ញាចក្កវាឡឆ្នាំ២០១៧ កញ្ញា ប៊ី សុធារី បាន ធ្វើ ឲ្យ មហាជន ភ្ញាក់ផ្អើល​ដោយកញ្ញា បាន​ប្រកាសជាសាធារណៈថា ខ្លួននាង បានបញ្ចប់កុងត្រាជាមួយនឹងក្រុមហ៊ុន Arise Agency ហើយ ដោយសារតែមានភាពចម្រូងចម្រាស់គ្នា​មួយចំនួន ទើប​រូប​នាង​មិន​អាច​ទទួល​យក​ការងារបន្តទៀត​បាន។

កញ្ញា ប៊ី សុធារី បានឲ្យដឹងហ្វេសប៊ុកថា ៖«ជំរាបសួរ ពុកម៉ែ បងប្អូន និងអ្នកគាំទ្ររបស់នាងខ្ញុំ ទាំង​អស់​គ្នា​​​​ នាងខ្ញុំ ប៊ី សុធារី ចង់ជំរាបទៅកាន់ពុកម៉ែបងប្អូន និង​បណ្ដាល​អ្នកគាំទ្រទាំងអស់គ្នាឲ្យបានដឹងថា ថ្ងៃនេះ​នាងខ្ញុំបានសុំបញ្ចប់ និងសុីញ៉េបញ្ចប់កុងត្រាជាមួយនឹងក្រុមហ៊ុន Arise Agency, Miss Cambodia, Miss Universe Cambodia .org មុនការចប់កុងត្រា ដោយក្រោមហេតុផល ក្រុមហ៊ុន​បាន​ធ្វើ​ខុសពីក្នុងលក្ខខណ្ឌនៅក្នុងកុងត្រាមួយចំនួន ដែលនាងខ្ញុំពុំអាចទទួលយកបាន»។
អតីតបវរកញ្ញាចក្កវាឡឆ្នាំ២០១៧ កញ្ញា ប៊ី សុធារី រូបនេះបានបន្តថា៖ «ហើយក្រោយពីបញ្ចប់កុងត្រា ក្រុមហ៊ុនពុំអនុញ្ញាតឲ្យនាងខ្ញុំប្រើប្រាស់សិទ្ធ និងដំណែងជា កញ្ញាឯកចក្រវាឡ២០១៧ទៀតនោះទេ ដូច្នេះ​​សូមពុកម៉ែបងប្អូន និងបណ្ដាលអ្នកគាំទ្រជ្រាប។ ហើយឥលូវនេះ​​​នាងខ្ញុំគឺជា តារា​បង្ហាញ​ម៉ូត​ឯក​រាជ្យ ដោយពុំមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនណាមួយ ឡើយដោយក្ដីគោរព និង សូមអរគុណ ពី​

​គួរ​រំឭក​ដែរ​ថា​កញ្ញា ប៊ី សុធារី ដែល​បច្ចុប្បន្ន​មាន​វ័យ ​២២ ​ឆ្នាំ​មាន​កម្ពស់ ១,៧៣ ម៉ែត្រ ប្រកប​អាជីព​ជា​តារាម៉ូដែល​តាំងពី​មាន​វ័យ​ ១៤ ​ឆ្នាំ​។ ​ឆ្លងកាត់​ការ​ខំប្រឹង​ ៥ ​ឆ្នាំ​ក្នុង​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ​បាន​ជំរុញ​ឲ្យ​យុវតី ប៊ី សុធារី សម្រេច​សមិទ្ធផល​ខ្ពស់​ដំបូង​សម្រាប់​ឆាកជីវិត​គឺ​ជាប់​ជា​កញ្ញាឯក​ប្រចាំ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ ២០១៦ និង​ក្លាយ​ជា​កញ្ញាឯក​តំណាង​កម្ពុជា​ឆ្នាំ​ ២០១៧។​
ថ្មីៗនេះមានការភ្ញាក់ផ្អើលដល់មហាជន ខណៈកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០១៧ កញ្ញា ប៊ី សុធារី ស្រាប់តែ​បង្ហើរសារដោយបើកចំហ និងបង្ហាញមុខមាត់ពិតម្ចាស់បេះដូង ដែល​បាន​បង្កាត់​ភ្លើង​ស្នេហ៍​នឹង​គ្នាអស់រយៈពេល ២ ឆ្នាំមកហើយតាមបណ្តាញសង្គមអ៊ីនស្តាក្រាម៕