បង្ក្រាបកន្លែងផលិតវេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត រកឃើញគ្រឿងសំអាងប្រមាណជាង២ពាន់គីឡូក្រាម

48


រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ១១ និង០៥នាទី ថ្ងៃច័ន្ទ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវ និងថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩ កំលាំង​​នាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្រ្តីក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រោមការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីផលិត វេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់ នៅចំណុចផ្ទះលេខ៣៧២ ផ្លូវមុន្នីរ៉េត ក្រុមទី១០ ភូមិភ្នាត សង្កាត់ស្ទឹងមាន ជ័យទី២ ខណ្ឋមានជ័យ រាជធានីភ្នំពេញ ។

ក្រោយពីធ្វេីការឆែកឆេរ សមត្ថកិច្ចចម្រុះរកឃេីញ​ ផលិតផល និងសំភារៈមួយចំនួនបំរេីឲ្យការផលិតគ្រឿងសំអាងចំនួនប្រមាណ ១៤ប្រភេទ ចំនួនប្រមាណ ២.៥៣២គីឡូក្រាម ។ ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និងបិទផ្លំុបេ នៅទីតាំងខាងលេី និងបានយកវត្ថុតាងមួយចំនួនទៅធ្វេីការពិសោធន៌រកសារធាតុហាមឃាត់ ​​​និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ ជា ច័ន្ទសម្បត្តិ មកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដេីម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

ប្រភព៖ នាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច