ស្អាតណាស់! កញ្ញា នី មុនីនាថ គ្រងឈុតបង្កើតថ្មី យកលំនាំតាមចម្លាក់ទេពអប្សរានៃប្រាង្គប្រាសាទអង្គរវត្ត

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី កញ្ញា នី មុនីនាថ ដែលជាតារាដ៏ល្បីល្បាញម្នាក់ ក្នុងវិស័យខ្សែភាពយន្ត ខ្នាតធំជាច្រើន ដោយភាគច្រើន គឺនាងសម្ដែងជា តួអង្គទឹកភ្នែកគួរឲ្យអាណិត។ តារាស្រីរូបនេះ ត្រូវបានគេចាត់ទុកថាជាតារាស្រីមួយដួង ដែលអាចឡើងកូដកាន់តែឡើង និងក្តាប់បានតំណែងតួឯកស្រី ស្ទើរគ្រប់រឿង ក្រៅពីការសម្តែងដ៏ប៉ិនប្រសប់ នី មុនីនាថ ក៏ត្រូវបានមហាជនចាត់ទុកជាតារាស្រីដែលមានរូបរាងមុខមាត់ស្រស់ស្អាតផងដែរ ជាពិសេសនៅពេលនាងបានគ្រងជាមួយឈុតដ៏ទាក់ទាញផ្សេងៗទៀតនោះ កាន់តែធ្វើឱ្យតារាស្រីរូបនេះលេចធ្លោខ្លាំងគួរឱ្យកត់សម្គាល់ ។
.jpg?1574778005)
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះគេឃើញ កញ្ញា នី មុនីនាថ គ្រងឈុតបង្កើតថ្មីដោយប្រសិទ្ធិនាមហៅតាមភាសាក្បាច់ថា “ទេពអប្សរាលំអរកេសាផ្កាចក” ដែលរចនាដោយលោក បុត្រាមហាអាត Botramohar Art ដោយផ្អែកទៅលើចម្លាក់ទេពអប្សរានៃប្រាង្គប្រាសាទអង្គរវត្ត ។ទេពអប្សរាគឺជាស្រីទេពអប្សរមានដេីមកំណេីតពីការកូរសមុទ្រទឹកដោះរវាងពពួកទេវតា និងអសុរៈ ដែលមានមានសម្រស់ ព្រមទាំងកិត្តិយសដ៏ខ្ពង់ខ្ពស់តំណាងអោយស្រ្តីខ្មែរទាំងពួង។
.jpg?1574778011)
បុព្វបុរសដូនតាខ្មែរលោកបានឆ្លាក់ជាប់នឹងប្រាង្គប្រាសាទអង្គរ មានចំនួនទៅដល់១៧៣៧ ដែលទេពអប្សរាទាំងនោះគ្រងលំអរទៅដោយគ្រឿងតែងព្រះកាយ និងការតុបតែងកេសាផ្សេងៗគ្នាជាមួយមកុដ ក៏ដូចជាផ្កាភ្ញីជាច្រេីន ។ មកទល់បច្ចុប្បន្ន អប្សរាទាំងអស់ពោរពេញទៅដោយប្រជាប្រិយភាពក្នុងការទស្សនា និងស្វែងយល់យ៉ាងក្រៃលែង។
.jpg?1574778022)
ដោយឡែក ក៏មានទេពអប្សរាខ្លះនៅទីខ្ពស់ ឬកាច់ជ្រុងកន្លៀតនៃប្រាង្គប្រាសាទអង្គរដែលធ្វេីអោយអ្នកទស្សនាខ្លះមិនទាន់បានគយគន់បានច្រេីន។ យើងខ្ញុំបាននមូលមតិគ្នាសាកល្បងបង្កេីតថ្មី ហេីយសូមឧទ្ទិសថ្វាយដល់ទេពអប្សរាដោយប្រសិទ្ធិនាមហៅតាមភាសាក្បាច់ថា “ទេពអប្សរាលំអរកេសាផ្ការំដួល(ផ្កាបិណ្យ)” ដែលមានលំអរព្រះកាយជាមួយគ្រឿងប្រដាប់ពីទម្រង់របាំក្បាច់បុរាណខ្មែរ។
.jpg?1574778028)
បើងាកទៅមើលតារាសម្តែង នី មុនីនាថ ក្នុងឈុតបុរាណទាំងពីរនេះ ពិតជាបានបង្ហាញឱ្យឃើញពីរូបសម្រស់ប្លែកថ្មីមួយបែបទៀតរបស់នាង រហូតដល់មានអ្នកគាំទ្រជាច្រើនលើកសរសើរមិនដាច់ពីមាត់ថា ពិតជាស្រស់ស្អាតខ្លាំងណាស់ ។
.jpg?1574778039)
.jpg?1574778039)
.jpg?1574778039)
.jpg?1574778039)
.jpg?1574778039)
.jpg?1574778040)
.jpg?1574778039)
