ឈុតតំណាងបវរកញ្ញាកម្ពុជាចំនួន២ឈុត បានចេញរូបរាងហើយ!

ភ្នំពេញៈ ខណៈបេក្ខនារី២រូប ដែលត្រៀមតំណាងកម្ពុជានៅក្នុងកម្មវិធីប្រកួតរាជនីសម្រស់ដែលធំជាងគេនៅលើពិភពលោកគឺទី១ កញ្ញា សំណាង អាលីណា នឹងចូលរួមប្រកួត Miss Universe នៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក។ អាលីណា នឹងទៅចូលរួមប្រកួតនៅថ្ងៃទី២៨ នេះ។ ខណៈទី២កញ្ញា វី ស្រីវីន នឹងចូលរួមប្រកួត Miss World នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ កញ្ញា ស្រីវីន នឹង ចាកចេញពីកម្ពុជា ទៅចូលរួមប្រកួត នៅយប់នេះ។
សម្រាប់ឈុតប្រពៃណីជាតិ National Costume ផ្លូវការ របស់ បវរកញ្ញាចក្រវាលកម្ពុជា Miss Universe Cambodia នឹង បវរកញ្ញាពិភពលោកកម្ពុជា Miss World Cambodia។ ឈុតសម្រាប់ប្រពៃណីជាតិ Miss Universe Cambodia មានឈ្មោះថា «ព្រះនាងឥន្រ្ទទេវី» ដែលច្នៃឡើងដោយហាង Madam Boutique។
ចំណែកឈុតប្រពៃណីជាតិសម្រាប់ Miss World Cambodia មានឈ្មោះថា «ស្រីសុរិយេស្វរ: នាដ្យរាជធិតា» ដែលច្នៃឡើងដោយលោកសាស្រ្តចារ្យ ចាន់ សោភ័ន នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:។
ឈុត «ស្រីសុរិយេស្វរៈនាដ្យរាជធិតា» ជាឈុតតំណាងជាតិដែលកម្ពុជា នឹងយកទៅបង្ហាញនៅក្នុងការប្រកួត Miss World 2019 នៅចក្រភពអង់គ្លេស ត្រូវបានគ្រងដោយ Miss World Cambodia 2019 កញ្ញា វី ស្រីវីន។
តោះ អ្នកណាជាFan Miss Universe នឹង Miss World Cambodia like នឹង share ម្នាក់១!
