ចាប់បានវៀតណាម៤នាក់ និង គ្រឿងញៀនជាង១០គីឡូ នៅខណ្ឌបឹងកេងកង

ភ្នំពេញ៖ ជនជាតិវៀតណាម៤នាក់ រួមជាមួយថ្នាំញៀនចំនួន១០គីឡូក្រាម ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានបឹងកេង សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៣) ឃាត់ខ្លួន។ ប្រតិបត្តិការខាងលេីបានធ្វេីឡេីងកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២៣នឹង៥០នាទី នៅចំណុចផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ទួន អាញ់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ខណ្ឌបឹងកេងកង មុខរបរគ្មាន, ទី២-ឈ្មោះ ហ័ង វៀត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាន, ទី៣-ឈ្មោះ ធី ងុក ភេទស្រី អាយុ២១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាន និងទី៤-ឈ្មោះ ធី ងីន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាន។
វត្ថុតាងចាប់យករួមមាន៖ ក្រាមស ពណ៌ថ្លាសង្ស័យជាគ្រឿងញៀន ចំនួនប្រហែល១០គីឡូក្រាម ( ១០កញ្ចប់),ស្លាកលេខម៉ូតូវៀតណាមចំនួនបីសន្លឹក។ ផ្ទះលេខខាងលើ ត្រូវបិតជាបណ្តោះអាសន្ន។ បច្ចុប្បន្នជនសង្ស័យទាំងបួន រួមនឹងវត្តុតាង បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីសាកសួរបន្ត៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
