យុវជនខ្មែរមួយក្រុមប្រកាសសុំជំនួយជាថវិកា និងសម្ភារៈ សម្រាប់ការធ្វើយន្តហោះ Airbus A350​

65


ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវសកម្មភាពយុវជនមួយក្រុម Khomnit បានបន្តធ្វើយន្តហោះ Airbus A350​ ដែលជាយន្តហោះបញ្ជា ដោយបានសម្រេចរួចរាល់បាន៩០ភាគរយហើយ យ៉ាងណាក្រុមយុវជនរូបនេះក៏បន្តប្រកាសស្វែងរកជំនួយជាថវិកា និងសម្ភារៈដើម្បីគម្រោងនេះជោគជ័យ។

យោងតាមការបង្ហោះរបស់ យុវជនKhomnit បានប្រកាសនៅលើនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “បងប្អូនខ្មែរទាំងអស់គ្នាពួកយេីងគំនិតបានសម្រេចយន្តហោះ Airbus A350​ នេះបាន 90%​ហេីយ។ ពួកយេីងត្រូវការថវិកាបន្ថែមដេីម្បីទិញ ESC 120A​ ចំនួន 4​ ថ្ម Lipo​ 80c​/ 5200mA​ ចំនួន 4​ សំរាប់ការហោះហេីរយន្តហោះមួយនេះ។ បងប្អូនអាចបរិច្ចាគជាថវិការ​ រឺ​ ផ្តល់ជាសម្ភា:អោយពួកយេីងខ្ចីក៏បាន។ សូមអរគុណដល់បងប្អូនដែលតែងតែគាំទ្រ​ សូមជួយ share ដេីម្បីអោយសប្បុរសជនបានឃេីញពីសកម្មភាពរបស់ពួកយេីងផង​ សូមអរគុណ”៕