ពិតជាប្រពៃណាស់ ! លោកយាយអាយុ៧១ឆ្នាំគ្មានកូនគ្មានចៅ ខំប្រឹងតស៊ូរៀនសូត្ររហូតចប់ថ្នាក់បរិញ្ញាបត្

204


នេះបេីយោងតាមប្រភពគណនីហ្វេសប៊ុកផេកមួយមានឈ្មោះ Buddhism for Education of Cambodia (BEC) បានបង្ហោះកាលពីពេលថ្មីៗនេះ ទាក់ទងនឹងលោកយាយចំណាស់ម្នាក់ខំប្រឹងប្រែងតស៊ូរៀនសូត្ររហូតទទួលបានបរិញ្ញាបត្រ ធ្វេីអោយបងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំគ្នាកោតសរសើរ ចំពោះលោកយាយជាខ្លាំង។

នេះបេីយោងតាមប្រភពបានសរសេររៀបរាប់អោយដឹងថា:(លោកយាយមានជន្មាយុ ៧១ ឆ្នាំ តស៊ូសិក្សារហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឯកទេស ទស្សនវិជ្ជា។ពិធីប្រគេននិងប្រគល់សញ្ញាបត្ររបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅវិទ្យាស្ថានអប់រំជាតិ ភ្នំពេញ ។សូមចូលរួមត្រេកអរជាមួយលោកយាយផង !០៥ ធ្នូ ២០១៩)

នៅក្នុងការសម្ភាសន៍លោកយាយបានប្រាប់អោយដឹងថា លោកយាយរស់នៅតែម្នាក់ឯងមិនមានកូនចៅអ្វីឡើយ ហើយត្រីមួយតម្លៃ ១ ០០០រៀល លោកយាយទុកហូប២ថ្ងៃ និងដើរបេះត្រកួន បេះស្លឹកអំពិលតាមផ្លូវដើម្បីយកមកហូប ប៉ុន្តែលោកយាយនៅតែខំប្រឹងតស៊ូរៀនសូត្ររហូតរៀនចប់ថ្នាក់បរិញ្ញាបត្រនៅថ្ងៃនេះ៕​ ចង់ជ្រាបកាន់តែច្បាស់សូមស្ដាប់ការសម្ភាសន៍លោកយាយទាំងអស់គ្នា: