ល្អណាស់! ក្រុមយុវជនសំរាម នឹងធ្វើយុទ្ធនាការចុះចែកអាវរងារ ជូនទុរគតជនចាស់ៗនៅតាមដងផ្លូវ

197


ចុងឆ្នាំ២០១៩នេះ អាកាសធាតុនៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមធ្លាក់ខ្យល់ត្រជាក់ ហើយក្នុងនោះគេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនក៏បាននាំគ្នាសម្រុកទិញអាវរងារ និងមានសប្បុរសជនមួយចំនួនក៏ចាប់ផ្តើមចែកជូននូវអាវរងារផងដែរ។

យ៉ាងណាមិញក្រុមយុវជនសំរាមក៏បានប្រកាសនៅលើបណ្តាញសង្គមថា នឹងធ្វើយុទ្ធនាការចែកជូននូវអាវរងារដល់ពុកម៉ែបងប្អុនការចែកអាវរងារនាពេលនេះ ស្របពេល ដែលរដូវធ្លាក់ខ្យល់រងារបានចូលមកដល់ហើយ។ ដោយហ្វេសប៊ុកផេក ក្រុមយុវជនសំរាម បានសរសេររៀបរាប់ថា៖ “ខ្ញុំនឹងធ្វើយុទ្ធនាការចុះចែកអាវរងារដែលខ្ញុំឈប់ប្រើទៅឱ្យទុរគតជនចាស់ៗតាមផ្លូវនៅថ្ងៃទី ១៥ ខែ១២ នេះតើនៅក្នុងទូខោអាវរបស់អ្នកមានដែរទេ? សូមចូលរួមបរិច្ចាគ និង ចូលរួមគ្នាចែកក្នុងថ្ងៃនោះជាមួយគ្នាបាន”៕