យន្តហោះ​ឈី​លីមួយ​គ្រឿងបានបាត់ខ្លួន ដោយមានមនុស្សជិះជិត ៤០​នា​ក់

65


យន្តហោះយោធារបស់ប្រទេសឈីលី ដែល​មា​នមនុ​ស្សចំនួន ៣៨នាក់ជិះ បានបាត់ខ្លួន ពេលកំពុងធ្វើដំណើរទៅកាន់តំ​ប​ន់អ​ង់​តាទិច។ នេះបើតាមការបញ្ជាក់របស់កងកម្លាំងអា​កា​ស​របស់​ប្រ​ទេស​នេះ។

យន្តហោះដឹកជញ្ជូនប្រភេទ C-1​30 Hercule បានបាត់ការទាក់ទងនៅម៉ោង ​៦​ល្ងាច ក្រោយពេលបានហោះចេញពីពីទីក្រុង P​u​nt​a Arenas នៅម៉ោងជិត ៥ និង៥៥នាទី។

អ្នកដែលនៅលើយន្ត​ហោះរួ​មមា​ន បុគ្គលិកចំនួន ១៧នាក់ និងអ្នកដំណើរចំនួន ២១នាក់។

ពួកគេកំពុងធ្វើដំណើរទៅផ្ត​ល់​ការគាំ​ទ្រនៅមូ​ល​ដ្ឋានទ័ព King George Island នៃតំបន់អង់តាទិច។ ប្រតិបត្តិការស្វែងរកំពុងតែ​ប​ន្តធ្វើ​។

ឧត្តមសេនីយ៍កងកម្លាំងអាកា​ស​របស់​ឈី​លី លោក Eduardo Mosqueira បានថ្លែងថា អ្នកបើកយន្តហោះនោះមាន​ប​ទពិ​សោ​ធន៍ច្រើន ហើយយន្តហោះប្រហែលជាត្រូវប​ង្ខំ​ចុះច​តក្រោយ​ពេ​លអស់​ប្រេ​ង។​

ប្រធានាធិបតីឈីលី លោក ​Sebastián Piñera បានបង្ហាញការព្រួយបា​រ​ម្ភខ្លាំ​ងពីការបាត់ខ្លួននៃយន្តហោះ​នោះ​ ​ហើយគាត់កំពុងតែពិនិត្យមើលស្ថា​ន​ភាព​ពីរ​ដ្ឋធានី Santiagoមក។

សូមបញ្ជាក់ថា ប្រទេសឈីលីបានគ្រ​ប់​គ្រង​តំប​ន់អង់​តាទិចលើផ្ទៃក្រឡា ១,២លានគីឡូម៉ែត្រការ៉េ ដោយព្រំ​ដែ​នគោក​ត្រូវ​គ្រប់គ្រ​ងដោ​យ​អាហ្ស​ង់​ទីន និងអង់គ្លេស។​ នៅតំបន់អង់តាទិច ឈីលីមានមូលដ្ឋានទ័ពចំ​នួ​ន ៩ ដែលច្រើនជាងប្រទេសណាៗ​ទាំ​ងអ​ស់៕

ប្រភព៖ BBC