ប្រពៃណាស់! បំពង់បឺតធម្មជាតិរបស់យុវជនសំរាម ទទួលបានការវិនិយោគពីក្រុមហ៊ុនឯកជនមួយនៅកម្ពុជា

191


យុវជនសំរាម ដែលជាក្រុមយុវជនស្ម័គ្រចិត្តចំណាយពេលវេលារបស់ខ្លួនប្រមូលសំរាម និងសំអាតបរិស្ថាន ដោយចាប់ផ្តើមចេញពីតំបន់លូទឹកស្អុយបឹងត្របែក។ អស់រយៈពេលជាច្រើនខែមកហើយដែលក្រុមយុវជនមួយក្រុមនេះ នៅតែបន្តធ្វើការងារនេះយ៉ាងសស្រាក់សស្រាំ មិនមានការរាថយ។ យ៉ាងណាមិញនៅថ្ងៃនេះ លោក សាន ដារ៉ាវីត ដែលជាប្រធានយុវជនសំរាម បានប្រកាសដំណឹងល្អថា បំពង់បឺតធម្មជាតិ របស់យុវជនសំរាមទទួលបានការវិនិយោគពីក្រុមហ៊ុនឯកជនមួយនៅកម្ពុជា។

នេះបើយោងតាមការប្រកាស យុវជនសំរាម បានសរសេររៀបរាប់ថា៖ “សូមប្រកាសព័ត៌មានក្តៅៗមួយជូនបងប្អូនជនរួមជាតិឱ្យបានជ្រាប បំពង់បឺតយើងទទួលបានការវិនិយោគពីក្រុមហ៊ុនឯកជនមួយនៅកម្ពុជា(សុំលាក់ឈ្មោះសិន) ក្នុងរយៈពេលនេះពួកយើងកំពុងតែសិក្សាទៅលើគុណភាព និង ការវេចខ្ចប់ឡើងវិញ ដើម្បីធ្វើការនាំចេញនាដើមឆ្នាំ ២០២០ នេះ ។ ខ្ញុំពិតជាត្រេកអរខ្លាំងបំផុតសំរាប់ឱកាសមួយនេះ ហើយក៏មិនភ្លេចគុណបងប្អូនទាំងអស់គ្នាដែលតែងតែជួយទំនុកបំរុងផងដែរ”៕