នាយចឺម ទារសំណង៣ម៉ឺនដុល្លារ ខណៈយុវជនដែលបង្ករបួសស្នាមសុំសង១ម៉ឺនដុល្លារ

76


មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីមានករណីនាយចឺម ត្រូវបានយុវជនម្នាក់លបវាយរបួសធ្ងន់ធ្ងរ​ ដោយមានការលើកឡើងថានាយចឺមបានលួចឆាតញ៉ែសង្សារគេ។ ក្រោយពីមានករណីនេះកើតឡើងទាំងនាយក្រូច នាងអ៊ីត ដែលជាពូនិងមីងរបស់នាយចឺម បានចេញមុខបញ្ជាក់ថារឿងរ៉ាវទាំងនេះជារឿងពិតមិនមែនជាការថត MV ចម្រៀងអ្វីឡើយ។

ក្នុងនោះផងដែរនាយចឺម និងជនបង្ក ត្រូវចូលប៉ុស្តិ៍ប៉ូលិសដើម្បីឲ្យសមត្ថកិច្ចសួរនាំពីដំណើរដើមទង ថាតើនាយចឺមពិតជាឆាតញ៉ែសង្សារគេពិតឬក៏យ៉ាងណា។ នៅព្រឹកនេះក៏លេចឮនូវព័ត៌មានបន្ងែមថានាយចឺមជាជនរងគ្រោះបង្ហាញជំហរប្ដឹងទាមទារសំណងចំនួន៣ម៉ឺនដុល្លារ ខណៈដែលយុវជនដែលបង្ករបួសស្នាមសុំសម្រួលត្រឹម១ម៉ឺនដុល្លារ។

សូមបញ្ជាក់ថាជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ បានយកកំណាត់ឈើប្រវែងប្រហែល ០,១ ម៉ែត្រ មកវាយនាយចឺមបណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាងនិងបែកក្បាលចំនួន៥ថ្នេ​រធ្ងន់​ ព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន​ អិច​ មួយគ្រឿងខូចទាំងស្រុង។ សមត្ថកិច្ច​បានធ្វើការសន្និដ្ឋានថាមូលហេតុនាំឲ្យជនសង្ស័យវៃលេីជនរងគ្រោះដោយសារការប្រចណ្ឌ​នឹងជនរងគ្រោះឈ្មោះនាយចឺមបានឆាតទៅរកសង្សារបស់ខ្លួន៕