លោក ឧកញ៉ាម្នាក់ ចែករំលែកបទពិសោធន៍ជីវិត ដែលគាត់បានតស៊ូពីក្រខ្សត់រហូតក្លាយទៅជាអ្នកមាន

40


មនុស្សម្នាក់ៗកើតមកនៅលើលោកយើងនេះ បានជួបនូវរឿងរ៉ាវជាច្រើន មានទាំងសប្បាយរីករាយ មានទឹកភ្នែក លាយឡំឥតឈប់ឈរ។ រឿងរ៉ាវខ្លះធ្វើឲ្យមនុស្សយើងរឹងមាំ តែមានរឿងរ៉ាវខ្លះទៀតហាក់ធ្វើយើងបាក់ទឹកចិត្ត ម្តងជាពីរដង ឬអាចច្រើនជាងនេះ ហើយក៏មានអ្នកខ្លះទៀត យករឿងឈឺចាប់នោះ មកធ្វើឲ្យជាការតស៊ូ​ ប្រឹងប្រែងរបស់ខ្លួន រហូតទទួលបានជោគជ័យ និងសម្រេចតាមគោលបំណងផងដែរ។

ដោយឡែកបើយើងងាកមកមើលពីជីវិតរបស់លោក ឧកញ៉ាម្នាក់ ដែលគាត់បានតស៊ូពីក្រខ្សត់រហូតក្លាយទៅជាអ្នកមាន។ លោកបានប្រាប់ឲ្យដឹងពីជីវិតរបស់លោក ដែលធ្លាប់ឆ្លងកាត់ ក្នុងជីវិតដ៏កំសត់ជាមួយភរិយារបស់ខ្លួនថា​”10ឆ្នាំមុនខ្ញុំពីអ្នកធ្វើសំណង់ ស្រលាញ់នារីម្នាក់ជាបុគ្គលិកបំរើការងារនៅគ្លីនិចធ្មេញមួយកន្លែង

សន្សំលុយកាក់សែនយ៉ាងលំបាកទម្រាំអាចរៀបការពេញច្បាប់ដូចគេ តែបែរជាមិនអាចមានថ្ងៃល្អដូចគេ រកសុីបរាជ័យជាច្រើនដង ជួបរឿងរ៉ាវជូរជត់រាប់មិនអស់ ពេលនេះយើងឆ្លងកាត់ល្មមគ្រប់គ្រាន់ នឹងសាកសមអោយពួកយើងទទួលបានជីវិតដ៏ត្រចះត្រចង់មួយដូចសព្វថ្ងៃនេះហើយ

ឆ្នាំក្រោយ 19.11.2020យើងនឹងរៀបចំមង្គលការជាថ្មី ពេលនេះយើងមានកូនប្រុសស្រីធ្វើជាកូនអណ្តើក មានកូនប្រុសធំធ្វើជាអ្នកដឹកដៃកូនក្រមុំជូនលោកប៉ា👰🤵

ពួកយើងនឹងកាន់តែមានក្តីសុខបំផុតក្រោយពីការធ្វើដំណើរលើវិថីជីវិតគូរមួយនេះ💖💘💗”៕

ប្រភព៖ Uch Sambath