ជនបរទេសធ្លាប់ធ្វើការស្ម័គ្រចិត្តជួយពលរដ្ឋខ្មែរយើងជាច្រើន ត្រូវពិការជើងមួយពព្រិចភ្នែក ដោយសាររថយន្ត Range Rover បើកក្នុងបុរីលឿនដូចហោះមកបុកពេញទំហឹង (មានវីដេអូ)

48


កាលពីពេលថ្មីៗនេះ បើយោងតាមបង្ហោះនៅលើបណ្តាញសង្គមទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងបុរី ដែលបង្កឡើងដោយរថយន្តស៊េរីទំនើបម៉ាក Range Rover បានបុកបុរសជនជាតិបារាំងម្នាក់ បណ្តាលឲ្យគាត់រងរបួសជើងធ្ងន់ធ្ងររហូតឈានដល់ការកាត់ជើងចោលតែម្តង។ បើយោងតាមការបញ្ជាក់ពីលោក Marie Thourida Dekeister បានឲ្យដឹងថា៖

 

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាប្រហែលម៉ោង០៨ និង១៥នាទីរូបលោកកំពុងជិះម៉ូតូទៅបំពេញការងារស្រាប់តែមានរថយន្ត Range Rover មួយគ្រឿងបើកបរយ៉ាងលឿនបានបុកពេញទំហឹង បណ្តាលឲ្យលោកបាត់ស្មារតីមួយសន្ទុះ ហើយងើបមកវិញឃើញជើងរបស់លោកសុទ្ធតែឈាមស្រោចតែម្តង។ ក្រោយកើតហេតុអ្នករស់នៅម្តុំនោះបានបញ្ចូលលោកទៅកាន់មន្ទីរពេទ្យ ហើយបន្ទាប់ពីពិភាក្សាយោបល់ជាមួយគ្រូពេទ្យជាច្រើនរួចហើយនោះ ទើបគ្រូពេទ្យសម្រេចកាត់ជើងខាងឆ្វេងរបស់លោកចោល ដោយសារតែមិនទុកបាន។ លោក Marie Thourida Dekeister ត្រូវបានក្លាយជាជនពិការជើងម្ខាងអស់មួយជីវិតក្នុងពេលមួយពព្រិចភ្លែក ហើយលោកសង្ឃឹមថា ភាគីដែលបង្កហេតុ នឹងទទួលខុសត្រូវ ក៏ដូចជាចេញថ្លៃព្យាបាលដល់រូបលោកដែលជាជនរងគ្រោះ។ ខាងក្រោមនេះគឺជាដំណើរដើមទងនៃគ្រោះថ្នាក់ ដែលលោក Marie Thourida Dekeister បានជួបគ្រោះថ្នាក់៖