អបអរសាទរ ! ចន្តា ដូរី ​ក្លាយជានារីអាកាសយាននិក ដែលក្មេងខ្លាំងបំផុតតែម្នាក់គត់នៅក្នុងប្រទេសកម្ពុជា

177


ភ្នំពេញ ៖ កូនខ្មែរម្នាក់បានសម្រេចក្តីស្រមៃរបស់ខ្លួនបន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​ឯ​សា​កល​វិទ្យាល័យ​ន័​រតុន ដោយនាង​ជាមួយ​និង​មិត្ត​រួម​ថ្នាក់​ជាច្រើន​នាក់​បាន​ជាប់​ជា​ ​បាហុនិកា​ ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​មួយ​។

​អតីត​និស្សិត​ផ្នែក​ ​បដិសណ្ឋារ​កិច្ច​ ​និង​ទេសចរណ៍​ កញ្ញា​ ​ចិន្តា​ ​ទទួល​បាន​ជោគជ័យ​មួយ​ជំហាន​ហើយ​ ​តែ​ ​ចិន្តា​ ​មិនបាន​បញ្ឈប់​ត្រឹមនេះ​ទេ​ ព្រោះនាងមានក្តីស្រមៃធំនាងបាន​បន្ត​ការ​ហ្វឹកហាត់​ជា​ពី​ឡុ​ត​នៅ​ឯក្រៅ​ប្រទេស​រហូតទទួលបានជោគជ័យខ្លាំងនៅលើវិស័យនេះ។

មិនត្រឹមតែប៉ុណ្ណោះទេ ចិន្តា​ ​ក៏បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​យុវជន​ ​យុវនារី​ខ្មែរ​ដែល​មាន​សមត្ថភាព​ ​និង​ ​លទ្ធភាព​ ​គួរ​ពិចារណា​ជំនាញ​មួយ​នេះ​ផង​ ​ព្រោះ​បើ​ប្រៀបធៀប​ទៅ​ប្រទេស​ផ្សេងទៀត​ ​ចំនួន​ពី​ឡុ​ត​ជំនាញ​ជនជាតិ​ខ្មែរ​ ​នៅ​មានកំណត់​នៅឡើយ​។