ច្បាប់ថ្មីនៅវៀតណាម សូម្បីតែជិះកង់ផឹកស្រាក៏អាចមានទោសបានដែរ

24


ថ្មីៗនេះវៀតណាមកំណត់ថា អ្នកជិះកង់នឹងត្រូវទទួលការពិន័យជាប្រាក់ពី ៤០០,០០០-៦០០,០០០ដុង (១៧.៣-២៦ដុល្លារអាមេរិក) ប្រសិនបើពួកគេត្រូវចាប់បានថា មានផឹកជាតិអាល់កុលហើយមកជិះកង់ ហើយវាមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែមករា នេះតទៅ។ ច្បាប់នេះហាមឃាត់យ៉ាងតឹងរឹងដល់មនុស្សគ្រប់គ្នាពីការបើកបរមានផឹកគ្រឿងស្រវឹង។ ចំណែកអ្នកបើកបររថយន្តនឹងត្រូវពិន័យ ៣០-៤០លានដុង (១,២៩៧-១,៧២៩ដុល្លារ) និងត្រូវដកហូតប័ណ្ណបើកបររយៈពេល ២២-២៤ខែ ប្រសិនបើពួកគេបំពានបទបញ្ជាបើកបរ។

អ្នកជិះម៉ូតូក៏នឹងត្រូវប្រឈមនឹងការពិន័យប្រាក់ចំនួន ៦-៨លានដុង (២៥៩-៣៤៦ដុល្លារ) និងត្រូវដកហូតប័ណ្ណបើកបររយៈពេល ២២-២៤ខែ ចំពោះបទល្មើសដូចគ្នា។ ក្រឹត្យនេះក៏ចែងអំពីការដាក់ទណ្ឌកម្មធ្ងន់ៗចំពោះអ្នកបើកបរពេលបើកបរពេលមានសារជាតិញៀន បើកបរខុសគន្លង/បញ្ច្រាស បើកបរលឿន និងបើកបរលើខុសផ្លូវផ្សេងៗ។ ម៉្យាងទៀតរូបភាព និងវីដេអូ ដែលចាប់បានដោយឧបករណ៍បុគ្គល ឬស្ថាប័ន សុទ្ធតែអាចត្រូវបានប្រើសម្រាប់ការបង្ក្រាបការរំលោភបំពានច្បាប់ចរាចរណ៍យោងទៅតាមច្បាប់៕

ប្រភព Khmernote