អីក៏ឡូយម៉េស! មាន​ឧកញ៉ា​ជះលុយ​ធ្វើ​បទថ្មី​​ឲ្យ​តារា​ចម្រៀង​ ឆាយ វីរៈយុទ្ធ​

30


ភ្នំពេញៈ តាម​រយៈ​បទ​ចម្រៀង​មាន​ចំណងជើង​ថា «រំលឹករឿងចាស់ចង់តែយំ» ដែល​ជាបទ​ចម្រៀង​ថ្មី​របស់​លោក ឆាយ វីរ:យុទ្ធ នោះ ត្រូវ​បាន​គេទម្លាយ​ថា ត្រូវបាន ឧកញ៉ា​ម្នាក់​រ៉ាប់រង​ចំណាយ​ទាំងស្រុង​រៀបចំ​បទ​ចម្រៀងនោះ ទើបតែផលិតរួចរាល់កាលពីពេលថ្មីៗនេះតែ​ប៉ុណ្ណោះ។

គ្រាន់​បទ «រំលឹករឿងចាស់ចង់តែយំ» ត្រូវ​បាន​បង្ហោះ​ជា​សាធារណៈ​ភ្លាម​ ក៏មានហ្វេនជាច្រើននាំគ្នា like share និង comment ជាហូរហែ ព្រោះភាគច្រើនត្រូវរឿងរបស់ពួកគេ។ បទចម្រៀងដ៏មានអត្ថន័យនេះ បាន​ចាក់ដោត ស្តាប់ហើយស្ទើរខ្ទេចខ្ទាំបេះដូងថ្លើមប្រមាត់ ព្រោះតែ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ទុកយើង​ត្រឹមជាកាំ​ជណ្តើរ។ អ្វីដែលពិសេស ព្រោះតែ​ស្រលាញ់​បទនេះ​ពេក​មាន​បុរស​ម្នាក់​ដែល​គេស្គាល់​មានងារ​ជាឧកញ៉ា ផងនោះរ៉ាប់រងចំណាយទាំងស្រុងក្នុងការផលិតបទចម្រៀងនេះឡើង។

លោក ​ឆាយ វិរៈយុទ្ធ បានឲ្យដឹងថា លោក ឧកញ៉ា ដែលបាន​ចំណាយ​ប្រាក់​ក្នុងការ​ជួយផលិត​បទចម្រៀង​ថ្មី មាន​ទំនុកច្រៀងមេឡូឌី ​នឹងទំនុកភ្លេងហើយអាច​ នឹង​ឈាន​ទៅ​រក​ការ​ផលិត​ខារាអូខេ​ក្នុង​ពេលឆាប់ៗខាងមុខនេះថែមទៀតផងនោះគឺ ឧកញ៉ា ម៉េន កានី​ «Oknha GANY MEN. GM» ដែល​បាន​ស្រលាញ់រាប់អានកន្លងមក។
ក្រៅពីជាដៃគូពាណិជ្ជកម្មជាមួយគ្នា លោក ឆាយ វិរៈយុទ្ធ ប្រាប់ថា លោក ឧកញ៉ា គឺជា Fans ម្នាក់​ដែល​​ពេញ​ចិត្តសំលេងរបស់លោកតាំងពីយូរយាមកហើយ។ ទន្ទឹមគ្នានោះ ដែរ​ដោយសារ​តែមាន​ទំនាក់ទំនង​នេះ ហើយបានឈានឲ្យអ្នកទាំងពីរស្គាល់គ្នាហើយ បាន​បោះទុន​រកស៊ី​ជាមួយគ្នា​ជាបន្ត​បន្ទាប់​បែបនេះ៕​