ការ៉ុត និងដំឡូងជាង ២,០០០ គីឡូក្រាមត្រូវបានដឹកតាមយន្តហោះយកទៅទម្លាក់ឱ្យសត្វព្រៃ ដែលកំពុងស្រេកឃ្លាន នៅកន្លែងភ្លើងឆេះព្រៃក្នុងប្រទេសអូស្ត្រាលី

30


រដ្ឋាភិបាលរបស់រដ្ឋ New South Wales កំពុងប្រើឧទ្ធម្ភាគចក្រ និងយន្ដហោះ ដើម្បីផ្តល់ចំណីដល់សត្វព្រៃដែលកំពុងស្រេកឃ្លាន ខណៈដែលភ្លើងឆេះព្រៃបានរាលដាលពាសពេញប្រទេសអូស្ត្រាលី។ យោងតាមសារព័ត៌មាន​ Daily Mail រដ្ឋាភិបាលបានទម្លាក់ការ៉ុត និងដំឡូងផ្អែមជាង ២,២០០ គីឡូក្រាម ដើម្បីផ្ដល់អាហារដល់សត្វព្រៃស្រេកឃ្លានដែលកំពុងជាប់គាំងដោយសារអគ្គិភ័យ។ ជាផ្នែកមួយនៃប្រតិបត្តិការ Rock Rockaby ដោយបុគ្គលិកសេវាកម្មឧទ្យាន បានទម្លាក់អាហារនៅក្នុងឧទ្យានជាតិជាច្រើន។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន New South Wales លោក Matt Kean បានប្រាប់ Daily Mail ថាសត្វព្រៃ ពិសេសសត្វកង់គូរូ អាចរស់រានពីភ្លើងបាន ប៉ុន្តែបន្ទាប់មកត្រូវបានគេមើលរំលង នៅពេលដែលភ្លើងឆេះបានបំផ្លាញបន្លែធម្មជាតិនៅក្នុងជម្រករបស់ពួកគេ។ កម្មវិធីសប្បុរសធម៌បាននិងកំពុងប្រើប្រាស់ថរិកាពីសាធារណជន ដើម្បីជួលយន្តហោះតូចៗដែលពួកគេបានបំពេញដោយកញ្ចប់គ្រាប់ធញ្ញជាតិ និងចំនីតូចៗ ដើម្បីផ្តល់ដល់សត្វព្រៃនៅក្នុងតំបន់តាមរយកម្មវិធី «Vets for Compassion» ៕