ពេជ្រ សូលី​កា បានសរសេររៀបរាប់អារម្មណ៍ខ្លួនក្នុងហ្វេសបុក ក្រោយពីរឿងហេតុម្តាយនាងបានផ្ទុះឡើង

164


ភ្នំពេញ​៖ ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​​របាយការណ៍​លម្អិត ករណី​អំពើ​ឃាតកម្ម ស្រី​រកស៊ី​ចងការ ចាប់​ផ្ទុប​មុខ​ជាមួយ​ខ្នើយកើយ​បណ្តាល​ឲ្យ​ថប់ដង្ហើម​ស្លាប់ បុរី​វីឡា​ថោ​ន នៅ​យប់​ថ្ងៃទី 13 ខែមករា​នេះ​កញ្ញា​ពេជ្រ សូលី​ការ បានចេញ​សារ យ៉ាង វែង​អន្លាយ រឿងហេតុ​ឃាតកម្ម​ដែល​ម្ដាយ​របស់​នាង​ជា​អ្នកប្រព្រឹត្ត​ឡើង​នេះ​។​

​សូលី​ការ បាន​សរសេរ​រៀបរាប់​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ព្រៃ​តា​របស់​នាង​ថា “​រឿង​ដែល​បានកើត​ឡើង​ហើយ​
វា​ក៏​មិនអាច​បក​ក្រោយ បានដែរ នេះ​ជា​អ្វីដែល​ខ្ញុំ​កំពុង​ប្រាប់​មកដល់​ខ្លួនឯង ព្រោះថា​នៅពេល​ឥឡូវនេះ
​ខ្ញុំ​មាន​តួនាទី​ដែល​ត្រូវធ្វើ​ច្រើនជាង​មុន​ទៀត​”​។​

សូលី​ការ បានលើកឡើង​ទៀតថា ​ដើរតួ​ជា​ឪពុក​ផង​​ដើរតួ​ជា​ម្ដាយ​ផង​​ ដើរតួ​ជា​បងស្រី​ផង​​ហើយ​នៅ​មិនយូរ​ទៀត ​ខ្ញុំ​ក៏ត្រូវ​មាន​តួនាទី​ធ្វើជា​ម្ដាយ​របស់គេ​មួយរូប​ទៀត ។​

​ព័ត៌មាននិងសង្គមមនុស្ស ដែល​បាន​វាយប្រហារ​មកលើ​ខ្ញុំរូបថត​ខ្ញុំ ឈ្មោះ​របស់ខ្ញុំ តើ​ខ្ញុំ​ប្រឈមមុខ​ជាមួយ​កូន​ខ្ញុំ​ទៅ​ថ្ងៃ​អនាគត​យ៉ាងម៉េច ? បើ​ខ្ញុំ​មិនមែនជា​តារា ជា​មនុស្ស​ធម្មតា មិនមាន​អ្នក​ស្គាល់​ខ្ញុំ តើ​បងៗ​សារ ព័ត៌មាន អាចមក​យក​រូបខ្ញុំ ប្រើ​ឈ្មោះ​របស់ខ្ញុំ មក​ដាក់​ទន្ទឹមគ្នា​ជាមួយ​ជនរងគ្រោះ​ដែលមាន​គ្រប់ Page ព័ត៌មាន ទាំងអស់បែបនេះ​ដែរ​ទេ​?

​ខ្ញុំ​និយាយ​តាម​ត្រង់ ខ្ញុំ​ពិតជា​បាក់​ទឹកចិត្ត​ខ្លាំងណាស់​ក្នុងពេល​ឥឡូវនេះ ហើយ​ខ្ញុំ​ក៏​ខ្លាច​ពាក្យ​ថា​ជីវិត​សិល្បៈ​មួយ​នេះដែរ នេះ​មិនមែនជា​ការសម្ដែង​ តែ​វា​ជា​អា​ម្មណ៍​ពិត​របស់ខ្ញុំ ខ្ញុំ​មិនអាច​ធ្វើ​អ្វី​បាន​ក្រៅពី​អង្គុយ​ហើយ​យំ លេបបាយ​មិន​ចូល ​រួច​ក៏​សួរ​ខ្លួនឯង​ថា ​ខ្ញុំ​នៅ​ជា​កូន​ដែល​មិនទាន់​ល្អ​គ្រប់គ្រាន់​មែន​ទេ ហេតុ​អី​ទើប​អ្នកមានគុណ​ខ្ញុំ​មាន​បញ្ហា​នៅក្នុង​ចិត្ត​រឿង​អ្វី បានជា​ខ្ញុំ​មិនដឹង​​ខ្ញុំ​ស្ដាយក្រោយ បើ​ខ្ញុំ​បានដឹងថា​គាត់​កំពុង​ជួប​បញ្ហា​អ្វី
​ខ្ញុំ​នឹងមិន​បណ្ដោយអោយ​គាត់​មក​ពិបាក​បែបនេះ​ទេ ក៏​មិន​បណ្ដោយអោយ ប្អូនស្រី​របស់ខ្ញុំឃើញ​នៅ​រូបភាព​បែបនេះ​ដែរ ខ្ញុំ​អាណិត​ប្អូន​ខ្ញុំ ដឹង​ហើយ លឺ​ហើយ តែ​ខំទ្រាំ​មិន​សួរ​មិន​និយាយ សុខចិត្ត​ទៅ​លួច​អង្គុយ​យំ​នឹក​ម៉ាក់​​បងៗ សារព័ត៌មាន និង​អ្នក​ដែល​កំពុង​សើចចំអក​គ្រួសារ​ខ្ញុំ ត្រូវ​ចាំ​ថា អ្នក​មិនបាន​ធ្វើអោយ​ខ្ញុំ​មាន​អា​ម្មណ៍​ថា បាក់​ទឹកចិត្ត នឹង​ខ្លាច​សង្គម​មួយ​នេះ តែ​ខ្ញុំ​ម្នាក់​ទេ អ្នក​ក៏​កំពុង​អោយ​ក្មេងស្រី​ដែល​គ្នា​មិន​ដឹងអី ក៏​កំពុង​ទទួល​អារម្មណ៍​បែប​ហ្នឹង​ដូច​ខ្ញុំ​ដែរ ។​

​ម៉ាក់​ហត់​ខ្លាំងណាស់​ហើយ ​ទើប​ម៉ាក់​មិនអោយ​កូន​ដឹង​បែបនេះ​​ម្ដាយ​ខ្ញុំ​ធ្វើ​ខុស គាត់​ក៏បាន​ទទួល​នូវ​កំហុស
​ចំណែក​ច្បាប់​ក៏បាន​ធ្វើការ ទៅតាម​ផ្លូវច្បាប់​ តែ​ហេតុអ្វី​អ្នក​ដែល​គ្មាន​មេត្តា​ខំប្រឹង​មក​កាត់ក្ដី ជំនួស​ច្បាប់​បន្ថែមទៀត​បែបនេះ ​ម្នាក់ៗ​សុទ្ធ​តែមាន​ម្ដាយ សុទ្ធតែ​ខ្លាច​ជួប​រឿង​បែបនេះ​នៅលើ​គ្រួសារ​ខ្លួន​អ្នក​ក៏​មើលមិនឃើញ​នៅ​ស្អែក ខ្ញុំ​ក៏​មើលមិនឃើញ​នៅ​ស្អែក​​ហេតុ​អី​មក​សប្បាយ​នៅលើ​គំនរ​ទុក្ខ​របស់ខ្ញុំ ?

​អ្វីដែល​ខ្ញុំ​អាចធ្វើ​បានតែ​មួយគត់ គឺរឹងមាំ រឹងមាំ ដើម្បី​ប្អូន ​ដើម្បី​កូន នឹង​អនាគត​គ្រួសារ​របស់ខ្ញុំ សុំទោស​ណា៎​ម៉ាក់ ។​

​ចំណែក​លោក​ហេង ឡុង ក៏បាន​សរសេរ​ផងដែរ​ថា “​ច្បាប់ព្រហ្មទណ្ឌ អ្នកណា​ប្រព្រឹត្ត អ្នកនោះ​ទទួលទោស​!
​ទោះជា​សាច់ញាតិ ចង់​មក​ទទួលទោស​ជំនួស ក៏​ច្បាប់​មិន​អនុញ្ញាត​ដែរ​! ​ទង្វើ​ខុសច្បាប់​របស់​ម្ដាយ មិន​ពាក់ព័ន្ធ​ជាមួយ​កូន​ឡើយ​។

​សូម​បងប្អូន​បែងចែក​ឲ្យ​ច្បាស់ កុំ​រាលដាល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ប្រិយភាព​របស់​កូនស្រី​ដែល​មិន​ពាក់ព័ន្ធ នឹង​កំពុងតែ​ប៉ះទង្គិច​អារម្មណ៍​យ៉ាងធ្ងន់ធ្ងរ បងប្អូន​សាក​គិត​មើល ប្រសិនបើ​រឿង​បែបនេះ កើត​មកលើ​ឪពុក ឬ ម្ដាយ របស់​យើង​វិញ សួរថា​បងប្អូន​មាន​អារម្មណ៍​បែបណា​នៅពេលនេះ​?

​សូម​បងប្អូន​មេត្តា​យោគយល់​”​។​

​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​របាយការណ៍​លម្អិត​ស្តីពី​ករណី​អំពើ​ឃាតកម្ម (​ចាប់​ផ្ទុប​មុខ​ជាមួយ​ខ្នើយកើយ​បណ្តាល​ឲ្យ​ថប់ដង្ហើម​ស្លាប់​) ។​

​កើតហេតុ ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​២២:០០ នៅ​ចំណុច​ក្នុងផ្ទះ​លេខ​L42A ផ្លូវ​លេខ​V16A (​បុរី​វីឡា​ថោ​ន​) ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ ស៊ិន ស្រី​នាង ភេទ​ស្រី អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​L42A ផ្លូវ​លេខ​V16A (​បុរី​វីឡា​ថោ​ន​) ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ (​ឃាត់ខ្លួន​គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

​ជនរងគ្រោះ​ឈ្មោះ ងិន សុខលី ភេទ​ស្រី អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​59 ផ្លូវ​លេខ​134 សង្កាត់ ផ្សារ​ដេប៉ូ​2 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​លក់​កាហ្វេ​នៅក្នុង​ផ្សារ​ដេប៉ូ (​ស្លាប់មាន​ស្នាម​ចងដៃ​ទាំងសងខាង​បណ្តាល​ឲ្យ​ដាច់​រលាត់ស្បែក និង មាន​ស្នាម​ដាច់​រលាត់ស្បែក​ក្រោម​ភ្នែក​ទាំងសងខាង​) ។​

​សម្ភារៈ​បាត់បង់​ចិញ្ចៀនពេជ្រ​ចំនួន​០២​វង់​(០១​វង់​មាន​ដាំ​ពេជ្រ​ធំ​ល្មម​ចំនួន​០៣​គ្រាប់ និង​០១​វង់​ទៀត​មាន​ដាំ​ពេជ្រ​តូចៗ​ចំនួន​០៣​ជួរ ) ។​

​ហេតុការណ៍​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​២២:០០​នាទី ជនរងគ្រោះ​ឈ្មោះ ងិន សុខលី បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​សេ​១២៥ ពណ៍​ខ្មៅ ម្នាក់ឯង​មកលេង​ផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ ស៊ិន ស្រី​នាង (​មាន​ទំនាក់ទំនង​ស្រឡាញ់​ស្រី​ដូចគ្នា​)​នៅ​ចំណុច​ផ្ទះ​លេខ L42A ផ្លូវ​លេខ​V16A (​បុរី​វីឡា​ថោ​ន​) ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ចំណុចកើតហេតុ​) ពេលនោះ​ជនសង្ស័យ​បានឃើញ​ជនរងគ្រោះ​ពុំមាន​ពាក់ចិញ្ចៀន​ពេជ្រ​ទាំង​០២​វង់​ដូច​ធម្មតា បាន​ខឹង​ប្រច័ណ្ឌ (​ដោយ​ដឹង​ថា​ជនរងគ្រោះ​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​ផ្សេងទៀត​) ជនសង្ស័យ​ក៏បាន​ទារលុយ​ចំនួន​១៥០០០​ដុល្លារ​ដែល​ឲ្យ​យកទៅ​រកស៊ី​ចងការ ពី​ជនរងគ្រោះ​មកវិញ តែ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ​ក៏មាន​ទំនាស់​វាយ​ប្រវាយប្រតប់​គ្នា ខណៈនោះ​ជនរងគ្រោះ​មាន​អាកា​រៈទ​ន់​ដៃ​.​ជើង ដូច​មនុស្ស​ស្រវឹងស្រា​ជោកជាំ ជនសង្ស័យ​បាន​យក​ខ្សែ​អាវ​ធ្វើ​ពី​ក្រណាត់​ចំនួន​០១​ខ្សែ​មក​ចងដៃ​ជនរងគ្រោះ​ទៅក្រោយ ហើយ​ចាប់​ក្បាល​សង្កត់​មុខ​ផ្ទប់​ជាមួយ​ខ្នើយកើយ​រហូត​ថប់ដង្ហើម​ស្លាប់ ទើប​ជនសង្ស័យ​បាន​ស្រាយ​ខ្សែដៃ​ជនរងគ្រោះ រួច​រៀបចំ​ដាក់​សព​ឲ្យ​ដេក​ដូច​មនុស្ស​ធម្មតា ។ លុះដល់​ថ្ងៃទី​១២-០១-២០២០ វេលា​ម៉ោង ១៣​ម៉​៤០​នាទី ទើប​ជនសង្ស័យ​បាន​ឲ្យ​ក្រុមគ្រួសារ​មក​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម​ពី​រឿង​ជនរងគ្រោះ​បាន​ស្លាប់​ក្នុងផ្ទះ​របស់ខ្លួន​។ បន្ទាប់មក​កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង លោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ បាន​ចុះមក​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជនរងគ្រោះ​ឈ្មោះ ងិន សុខលី ឃើញ​មាន​ស្នាម​ចងដៃ​ទាំងសងខាង​បណ្តាល​ឲ្យ​ដាច់​រលាត់ស្បែក និង មាន​ស្នាម​ដាច់​រលាត់ស្បែក​ក្រោម​ភ្នែក​ទាំងសងខាង ហើយ​សព​ស្លាប់​ដោយសារ​ខ្ទប់​ផ្លូវដង្ហើម (​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​) ក្នុងពេលនោះ​សមត្ថកិច្ច​យើង​មានការ​សង្ស័យ​ទៅលើ​ឈ្មោះ ស៊ិន ស្រី​នាង (​ជា​ម្ចាស់ផ្ទះ​ដែល​ជនរងគ្រោះ​បាន​ដេកស្លាប់​) ក៏បាន​នាំខ្លួន​យកទៅ​សាកសួរ​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម តែ​ជនសង្ស័យ​ឈ្មោះ ស៊ិន ស្រី​នាង បាន​ព្យាយាម​ឆ្លើយ​ភូតកុហក់​អស់​រយៈពេល​យ៉ាងយូរ​ទើប​ជនសង្ស័យ​ព្រមឆ្លើយ​សារភាពថា​រូបគាត់​ពិតជា​បានសម្លាប់​ជនរងគ្រោះ​ឈ្មោះ ងិន សុខលី ពិតប្រាកដ​មែន ។ ជាមួយគ្នា​នោះ​ឈ្មោះ សុខ នី (​ត្រូវជា​បងស្រី​បង្កើត​ជនរងគ្រោះ​) បានមក​ពិនិត្យមើល​សាកសព​ជនរងគ្រោះ ហើយក៏​បានដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​យើង​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ស៊ិន ស្រី​នាង ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕​ ដោយ​៖​កូ​ឡាប​ (CEN)