ចឹងបានចេះតែគ្រោះថ្នាក់! ត្រួតពិនិ​ត្យអ្នក​បើ​ករថ​យ​​​​ន្ត​​ធុន​ធំ លើផ្លូ​វ​ជាតិ​លេខ​១ រកឃើញតៃកុងរ​ថ​យន្ត​៥​នាក់ មានសា​រធា​តុ​​​ញៀ​ន​

184


ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ​ច្បា​រអំ​ពៅ រួមជាមួយនឹងកម្លាំង​ច​ម្រុះ​ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះបានដាក់គោលដៅត្រួតពិនិ​ត្យ​ស្វែង​រកសា​រ​ធាតុញៀ​ន​ (ធ្វើតេស្តទឹ​ក​នោម) ទៅលើអ្នកបើកបររថយ​ន្ត​ធុន​ធំ នៅមុខខ្លោងទ្វា​រវត្ត​ចំប៉ា លើកកំណាត់ផ្លូវជាតិលេ​ខ១ ភូមិជ្រោយអំពិល​១ ស​ង្កាត់​ក្បា​លកោះ ខណ្ឌច្បារអំពៅ ​រាជធានី​ភ្នំ​ពេញ ដោយបានរកឃើញនិងឃាត់ខ្លួនតៃកុងរថយន្តធុនធំចំនួន៥​នា​ក់ មានសា​រ​ធាតុ​ញៀន​ក្នុ​ងខ្លួន។

លោកឡូ ភារម្យ អធិការរងប៉ូលិសខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជាលទ្ធផលនៃប្រតិបត្តិការនេះ កម្លាំងចម្រុះបានត្រួតពិនិត្យរថយន្ត​​ធុនធំ ស្វែងរកសារធាតុញៀនបាន​ចំ​នួន​ស​រុប៤៧គ្រឿង ហើយក្នុងនោះរក​ឃើញ​អ្នក​បើកបរឡានដែល​មាន​សារ​ធាតុញៀន បានចំនួន ៥នាក់ ផងដែរ ដោយបញ្ជូនខ្លួនទៅកាន់អធិ​កា​រនគ​របា​លខ​ណ្ឌច្បា​រអំ​ពៅ ដើម្បីចាត់ការបន្តតាមនីតិវិ​ធី​ច្បា​ប់ ។ ចំណែករថយន្តទាំង០​៥​គ្រឿង ​ត្រូវបានសមត្ថកិច្ច​ចម្រុះ យកទៅរក្សាទុកនៅសាលាខណ្ឌច្បា​រ​អំពៅ​បណ្តោះអា​ស​ន្ន។

លោកឡូ ភារម្យ អធិការរង​ប៉ូ​លិសខ​ណ្ឌច្បារអំពៅ ដែលទទួលបន្ទុកលើការងារទ​ទួ​លផែ​នប្រឆាំ​ងគ្រឿ​ងញៀនខណ្ឌ បានឲ្យដឹងថា ចំពោះការងា​រនេះ ក្នុងនាមអធិការដ្ឋានប៉ូលិស​ខ​ណ្ឌច្បា​រអំពៅ ដោយចុះសហការគ្នាជាមួយគណៈ​ប​ញ្ជាកា​រឯ​កភា​ពខណ្ឌច្បារអំពៅ ដោយបន្តធ្វើជាប្រចាំ​ឲ្យដូច​ភ្លៀងរលឹម ដើម្បីបោសសម្អាត់ចំពោះករណីជួញ​ជ​ក់ប្រើ​ប្រា​ស់គ្រឿង​ញៀននេះ ឲ្យដល់​ឫសគល់ តួយ៉ាងដូច​នៅព្រឹកនេះអ៊ីចឹង ដាក់គោលដៅនៅលើកំណាត់ផ្លូវ​ជា​តិ​លេខ១ មុខខ្លោងទ្វារវត្តចំ​ប៉ា នាភូមិជ្រោ​យ​អម្ពិ​លទី១ សង្កាត់​ក្បា​លកោះ​ ដោយរកឃើញតៃកុងឡា​ន​ធុន​ធំ មានសារធាតុញៀន​នៅ​ក្នុ​ងខ្លួ​នចំ​នួន​៥នាក់ តាមរយៈនៃការធ្វើតេស្តទឹកនោ​ម៕