ផ្អើលពេញ Facebook ក្រោយប្រទះឃើញបុរសម្នាក់មានមុខមាត់ស្រដៀងលោក កុំកុំ កំពុងឈរលក់ការ៉េមតាមដងផ្លូវ

144


ឥណ្ឌូនេស៊ី៖ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook នៅក្នុងប្រទេសឥណ្ឌូនេស៊ីបាននាំគ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើអ្នកលក់ការ៉េមម្នាក់ ដែលមានមុខមាត់ស្រដៀងគ្នាជាមួយនឹងកំពូលតារាសម្តែងក្បាច់គុណហុងកុងម្នាក់គឺលោក Donnie Yen ឬប្រជាពលរដ្ឋខ្មែរតែងហៅគាត់ថា កុំកុំ។ ដំបូងឡើយគេគិតថា ប្រហែលជាតារាសម្តែង កុំកុំ មកថត ឈុតឆាកក្នុងខ្សែភាពយន្តណាដែលតម្រូវឲ្យលោកសម្តែងជាអ្នកលក់ការ៉េម តែពេលគេពិនិត្យឲ្យច្បាស់មែនទែនទៅទើបគេដឹងថា បុរសជាអ្នកលក់ការ៉េមនោះមិនមែនជាលោក កុំកុំ ឡើយ តែគាត់គឺជាបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលមានមុខមាត់ស្រដៀងនឹងលោក កុំកុំ តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា រឿងរ៉ាវចៃដន្យខាងលើនេះត្រូវបានគេប្រទះឃើញនៅក្នុងក្រុង Singkawang កោះ Borneo ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ សូមអញ្ជើញលោកអ្នកទស្សនារូបភាពក្រោមនេះ ដើម្បីពិនិត្យមើលថារវាងបុរសអ្នកលក់ការ៉េមនិងលោក កុំកុំ មានលក្ខណៈស្រដៀងគ្នាដូចម្តេចខ្លះ៖