ស្រាយចម្ងល់ប្រជាពលរដ្ឋ! ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញមុខបកស្រាយជុំវិញវីដេអូឃ្លីបរឿងសមត្ថកិច្ចដាក់គ្រឿងញៀនក្នុងហោប៉ៅយុវជនម្នាក់

23


ក្រោយមានផេកមួយចំនួនបានធ្វើការចោទប្រកាន់ទៅលើកងកំលាំងសមត្ថកិច្ចដែលកំពុងអនុវត្តន៍ច្បាប់ ដោយធ្វើការកាត់វិដេអូមួយ និងធ្វើអោយមហាជនមានការភ័ណ្ឌច្រលំ ថាសមត្ថកិច្ចយកគ្រឿងញៀនមកដាក់ក្នុងហោប៉ៅយុវជនម្នាក់ទៅវិញ។ ក្រោយវិដេអូមួយខ្សែនោះត្រូវបានគេចែករំលែកតៗគ្នាពេញបណ្តាញសង្គមរួចមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញមុខបកស្រាយជុំវិញវីដេអូឃ្លីបមួយនេះផងដែរ។

ថ្មីៗនេះម្ចាស់គណនី Facebook ឈ្មោះថា Tes Sovan ក៏បានបញ្ចេញវិដេអូពេញអោយមហាជនអស់ចម្ងល់ និងបានសរសេរសារមួយឃ្លាថែមទៀតថា៖ “វិដេអូពេញ! កុំយកមួយជ្រុងតូច ធ្វើអោយខូចឈ្មោះសមត្ថកិច្ច ល្អ ។ មកដល់ពេលនេះ ម្ចាស់ផេក ដែល ផុសបំពុល សង្គម កំពុងតែដេក ញ័រ នៅផ្ទះហើយមើលទៅ ព្រោះវិធានការច្បាប់ត្រូវបានអនុវត្តន៍។”