រកផ្លូវវាងឲ្យហើយទៅ! រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទផ្លូវត្រង់ចំណុចនេះរយៈពេល១៤៩ថ្ងៃ

44


យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហាជន់លិចដោយទឹកភ្លៀងនៅរដូវវស្សា ដែលតែងតែកើតមានឡើងក្នុងរាជធានីភ្នំពេញ និងដោយពិនិត្យឃើញពីស្ថានភាពស្ពានទ្វារទឹកដើមស្លែងដែលឆ្លងកាត់ប្រឡាយស្ទឹងមានជ័យ មានសភាពចាស់ទ្រុឌទ្រោម និងមានទំហំតូច ដែលធ្វើឲ្យស្ទះផ្លូវបង្ហូរទឹក នៃប្រឡាយស្ទឹងមានជ័យផងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមសាងសង់ស្ពានបេតុងថ្មីត្រង់ចំណុចទ្វារទឹកដើមស្លែង និងជីកដាក់លូប្រអប់មេ តាមបណ្តោយផ្លូវ៣៧១ ទំហំមុខកាត់ ២,៥ម៉ែត្រ x ២,៥ម៉ែត្រ មានចំនួន៣ជួរ ប្រវែង២៦១ម៉ែត្រតភ្ជាប់ទៅប្រឡាយស្ទឹងមានជ័យ ដែលអាចរំដោះទឹកចេញពីតំបន់ខាងកើត និងខាងត្បូងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាពិសេសតំបន់សឡា ផ្លូវលេខ២០០៤ ផ្លូវណ័រប្រ៊ិត ផ្លូវឌួងងៀប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ចប់ការដ្ឋាន មានរយៈពេល១៤៩ថ្ងៃ ដោយមិនអនុញ្ញាតឲ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់លើកលែងតែទោចក្រយានយន្ត។ ដូច្នេះបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ម្តុំនោះអាចធ្វើការពង្វាងចរាចរចេញពីទីតាំងខាងលើទៅតាមផែនទីពង្វាងដូចខាងក្រោម៖