ក្រោយកើតមានករណីសិស្សសាលាវាយដំគ្នារហូតដល់ស្លាប់រួចមក ពេលនេះក្រសួងអប់រំដាក់ចេញសេចក្តីណែនាំចំនួន៧ចំនុច

61


រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានករណីហិង្សារវាងសិស្សសាលារហូតបណ្តាលឲ្យសិស្សម្នាក់ស្លាប់បាត់បង់ជីវិតថែមទៀតផង ហើយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំចំនួន៧ចំនុច ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។​

ទន្ទឹមនឹងនេះក្រសួងសង្កេតឃើញថា នៅមានគ្រឹះស្ថានសិក្សាមួយចំនួនតូច មិនទាន់អនុវត្តឲ្យបានពេញលេញ ជាពិសេសការគ្រប់គ្រង់អ្នកសិក្សានៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ដោយមិនបានផ្សព្វផ្សាយ និងអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សា ឲ្យបានទូលំទូលាយ និងមានការទទួលខុសត្រូវនៅឡើយ ដែលបង្កឲ្យមានអំពើហិង្សា និងបាតុភាពអសកម្មនានាកើតឡើង។ សេចក្តីណែនាំទាំង៧ចំណុច ដែលក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញនោះរួមមាន៖