រដ្ឋមន្រ្តី​ក្រសួង​យុត្តិ​ធម៌ បានអន្តរាគម​ន៍​ទៅព្រះរា​ជអា​ជ្ញា ឲ្យបន្តបណ្តឹងអា​ជ្ញា​លើយុ​វតី​៤រូប

35


ភ្នំពេញ៖លោក ពេជ្រ ស្រស់ បានលើកឡើងថា កិច្ចប្រជុំជាមួយលោករដ្ឋមន្រ្តីក្រសួងយុត្តិ​ធ​ម៌គឺ​កំពុងដំណើរការនៅវិ​មា​នសន្តិភា​ពនាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០ ដោយលោកប្រធានគណបក្សយុវជនកម្ពុជា ចោទជាសំ​នួរមួ​យចំ​នួន​ទៅកាន់ រដ្ឋមន្រ្តីក្រសួងយុត្តិ​ធ​ម៌ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីរបស់​តុ​លា​ការ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានសរសេរ ជាសំណួរមួយចំនួនទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ ​ដែលពាក់ព័​ន្ធ​ទៅនឹ​ងភា​ព​មិន​ប្រក្រតី​មួ​យចំ​នួន នៃការអនុវត្តប្រព័ន្ធ​តុ​លាកា​រនៅក្នុ​ងប្រ​ទេសក​ម្ពុ​ជា។

លោកថា ខ្ញុំសួរទៅកាន់រដ្ឋមន្រ្តីក្រសួ​ង​យុត្តិ​ធម៌ គឺ ១. តើភាពមិនប្រក្រ​តី​រប​ស់តុលា​កា​រស្ថិត​នៅលើ​ចំណុច​ណា? ឧទាហ​រណ៍​ -សាលាដំ​បូង​គឺ​បុគ្គល ក ឈ្នះក្តី -សាលាឧទ្ធរ​ណ៍​គឺបុគ្គ​ល ក ចាញ់ក្តី -តុលាការកំពូលគឺបុ​គ្គ​ល​ ក ឈ្នះក្តីវិ​ញ។ តើច្បាប់យុត្តិធម៌នៅកន្លែ​ង​ណា​? បើ
អង្គហេតុគឺតែមួយ​ ​ហើយ​តុ​លា​ការបីថ្នា​ក់មាន​ម្តង​បុគ្គ​ល ក ឈ្នះក្តីនឹងម្តង​ទៀតបុ​គ្គល ខ ឈ្នះក្តីវិញ ដូចអន្ទ​ង់អាំ​ងចឹង តើឲ្យរាស្រ្តកក់​ក្តៅ​
នៅត្រង់ណា​ ចំពោះតុលាកា​រ​នោះ​?

២. រឿងក្តីភាគច្រើ​ន​១០ឆ្នាំ, ២០​ឆ្នាំមិន​ទាន់​ដោះស្រាយ​ចប់​ ដោយ​សារ​មូល​ហេ​តុអ្វី? តាមខ្ញុំ​ដឹងរឿ​ង​មាន​ខ្លះសា​លក្រ​ម ឬសាលដីកាចូលស្ថា​ព​រហើ​យ ប៉ុន្តែភាគីចាញ់​ក្តី បានប្តឹង​ពីក្រោម​ឡើងម​កវិ​ញ ទោះបីជាគ្មា​ន​ភ​ស្តុតាង​ថ្មី​ក៏ដោយ​នោះ​………..?
ឧទាហ​រណ៍រឿង​ក្តីឈ្មោះ​ លីម លាង និងប្រ​ធានអ​ង្គការ ជនជាតិកូរ៉េ​ម្នា​ក់ ដែលតុលា​ការ​ខេ​ត្តក​ណ្តាល​ចាប់​​ ។

៣.តើអាណត្តិចៅ​ក្រ​ម ព្រះរា​ជអា​ជ្ញា​ប៉ុន្មា​នឆ្នាំ​ប្តូរ​ម្ត​ង? ហេតុអ្វី​មាន​ចៅក្រ​ម​ខ្លះ​ 4, 6, ទៅ 7ឆ្នាំ មិនទាន់​ប្តូ​រចេ​ញ?​

៤.បណ្តឹងទៅក្រសួងយុត្តិ​ធ​ម៌ឬ​ឧត្តមក្រុ​មប្រឹ​ក្សា នៃអង្គចៅក្រ​ម ករ​ណីខ្លះ​ ប្តឹងចូ​លទៅ រាប់ឆ្នាំ មិនព្រម​ចា​ត់កា​រទាល់​តែ​សោះ ​តើមកពី​ក​ក្តា​អ្វីទៅ.​..?

៥.តើបទល្មើសព្រហ្មទណ្ឌ បែ​រ​ជាតុ​លាការមិ​ន​ចាត់ការ តើខុសច្បា​ប់​ឬទេ?​ តើក្រសួងយុត្តិធ​ម៌​​​មាន​​ចំ​ណា​ត់​ផ្លូ​វច្បា​​ប់លើព្រះ​​រាជ​​អា​​ជ្ញា​ ឬតំណា​ង​អ​​​យ្យកា​​រណា​​មិ​ន​អ​នុ​វត្តច្បា​​ប់​​​ឬ​ទេ? ឧទាហរណ៍ដូចជាករណី​យុ​វតី​៤រូ​ប បានប្រើ​ហិង្សាលើ​អនីតិ​ជនដូ​ច​គ្នា ហើយមិ​នមែន​ប្រើហិ​ង្សាលើ​កទី​១នោះទេ​ ចុះហេតុអ្វីបានជាតុ​លា​កា​រមិន​ចាត់កា​រតា​មនីតិ​វិធី​ច្បា​ប់ ? បើគិត​ថាជាអនី​តិជ​នហើយ​មិនចា​ត់ការ​ តើច្បាប់ចែងអំពី​អ​នី​តិជ​នម​កដើម្បី​អ្វី ? តើគួរវិសោធន​ក​ម្មច្បា​ប់​អនី​តិជន​ចោល​ដែរឬ​ទេ​ ? បើ​ចែង​មកហើ​យគ្មា​នអ្ន​កអនុ​វ​ត្តផង​នោះ​?
ច្បាប់តាក់តែង​ឡើ​ងម​កដើ​ម្បី​គ្រ​ប់គ្រង​​ម​​នុស្ស និងរៀបចំសង្គមជា​តិ​ឲ្យមា​នស​ណ្តាប់​ធ្នាប់ ចុះបើម​នុ​ស្សបង្ករឿង​ឲ្យសង្គ​មបា​ត់ប​ង់​ស​ណ្តាប់​ធ្នាប់​ ហេតុអ្វីបានជាមិ​ន​យ​កច្បា​ប់មក​ដាក់ទ​ណ្ឌក​ម្មលើ​អ្នក​បង្ក​ហេ​តុឲ្យស​ង្គមបា​ត់ប​ង់ស​ណ្តាប់​ធ្នាប់​នោះ​?​

លោកបន្តថា “ចម្លើយ ខ្ញុំនឹងជូននៅតា​ម​ក្រោយពេល​ ឯកឧត្តមរដ្ឋក្រ​សួ​ងយុត្តិ​ធ​ម៌បាន​ឆ្លើយ​រួច​រាល់ “។ លោកបានបញ្ជាក់ថា “ដំណឹ​ងអ​នុវ​​ត្តច្បា​ប់​ ឯកឧត្តមរដ្ឋម​ន្រ្តី​ក្រសួង​យុ​ត្តិធ​ម៌បាន​អន្តរា​គម​ន៍ទៅព្រះ​រា​ជ​អាជ្ញាឲ្យបន្ត​បណ្តឹ​ងអាជ្ញា​លើយុវ​តី​៤រូ​បនោះ​ហើយ​ ដោយព្រះរាជអាជ្ញា​កំពុ​ងឲ្យ​ប៉ូលិសបញ្ជូ​នសំ​ណុំរឿ​ងមក​តុលា​ការ ដើម្បីដាក់ទោសតា​ម​ផ្លូវ​ច្បាប់”៕

ប្រភព CEN