ដោយសារវីរុសកូរ៉ូណា គូស្វាមីភរិយាមួយគូនៅចិន សំរេចចិត្តរៀបអាពាហ៍ពិពាហ៍ដោយមិនអញ្ជើញភ្ញៀវ មានតែឪពុកម្តាយទាំងសងខាងដឹងលឺ

46


ឈីងដាវ (ស៊ីនហួ) - តើធ្វើដូចម្តេចដើម្បីរៀបចំពិធីមង្គលការ ប្រកបដោយសុវត្ថិភាពចំពេលមានការផ្ទុះឡើងនៃវីរុសឆ្លងកូរ៉ូណានេះ? គូស្វាមីភរិយាជនជាតិចិនមួយគូបានធ្វើពិធី ដែលមានអ្នកចូលរួមតែ ៦ នាក់ប៉ុណ្ណោះហើយសុទ្ធតែពាក់ម៉ាស់គ្រប់ៗគ្នា។

ចាងឡុងនិងចេនស៊ានៅខេត្តសានដុងភាគខាងកើតប្រទេសចិន បានរៀបចំពិធីមង្គលការពិសេសមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅផ្ទះ ដោយឪពុករបស់កូនក្រមុំជាម្ចាស់ផ្ទះនិងម្តាយរបស់នាងជាអ្នកថតរូប។



ឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលឱ្យស្នាក់នៅក្នុងផ្ទះ និងជៀសវាងហ្វូងមនុស្សចំពេលមានការផ្ទុះឡើងនូវមេរោគកូរ៉ូណា គូស្វាមីភរិយាជនជាតិចិនជាច្រើនបានសំរេចចិត្តពន្យារពេលរៀបអាពាហ៍ពិពាហ៍ 
ប៉ុន្តែចាងនិងឆេនបានបន្តតាមកាលវិភាគរបស់ពួកគេ គ្រាន់តែបានលុបចោលនូវកម្មវិធីខ្លះ។

លោកចាងជាកូនកំលោះបានមានប្រសាសន៍ថា“ យើងស្ថិតនៅក្នុងគ្រាលំបាកហើយដូច្នេះយើងបានសំរេចចិត្តមិនអញ្ជើញភ្ញៀវឬធ្វើពិធីជប់លៀងទេ” ។ 
យ៉ាងណាមិញ ពិធីមង្គលការគ្រាន់តែជាពិធីមួយហើយអ្វីដែលសំខាន់បំផុតគឺសុភមង្គលរបស់យើង។
  


ប្រភព https://www.khaosodenglish.com