កម្រាល និង ចិញ្ចើមផ្លូវដុំបេតុងជម្រាបទឹកពិសេសនៅតំបន់ផាប់ស្ទ្រីត ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

51


សៀមរាប៖ កម្រាល និង ចិញ្ចើមផ្លូវដុំបេតុងជម្រាបទឹកពិសេសប្រវែង ១០៧ម៉ែត្រ ទទឹង២០ម៉ែត្រ ស្ថិតនៅលើកណាត់ផ្លូវ២ធ្នូ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ត្រូវបានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការហើយកាលពីរសៀលថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០ ដែលជាជំនួយគម្រោងសាកល្បងរបស់JICA ការពារជំនន់ទឹកភ្លៀងក្នុងក្រុងសៀមរាប។ ពិធីសម្ពោធនេះខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយការអញ្ជើញចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អគ្គកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប អភិបាលក្រុងអូម៉ូរ៉ា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ តំណាងJICA អភិបាលក្រុងសៀមរាប ក្រុមហ៊ុនអូម៉ូរ៉ា និង ចៅសង្កាត់ មន្ត្រីរាជការ រួមទាំងប្រជាពលរដ្ឋផងដែរ ។

កម្រាល និង ចិញ្ចើមផ្លូវដុំបេតុងជម្រាបទឹកពិសេសមានគុណភាពក្នុងការប្រើប្រាស់បានរយៈពេល៣០ឆ្នាំ ដោយការសាងសង់នេះអនុវត្តដោយក្រុមហ៊ុន អូម៉ូរ៉ា សេរ៉ាថិក ក្នុងរយៈពេល៤ខែ ដោយចំណាយទឹកប្រាក់សរុបចំនួន ១៩៥ពាន់ដុល្លារ។ យ៉ាងណាមិញថ្នាក់ដឹកនាំក៏បានផ្តាំផ្ញើ និង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប នាំគ្នាចូលរួមថែក្សាបរិស្ថាន អនាម័យនៅតាមដងផ្លូវនានា សំខាន់កំណាត់ផ្លូវកម្រាលការ៉ូឡា និង ចិញ្ចើមផ្លូវ ក្នុងការប្រើប្រាស់ឲ្យមានការសម្អាត បប្រើប្រាស់បានយូរអង្វែង ដើមី្បកែប្រែដងផ្លូវនៅតំបន់ផាប់ស្ទ្រីតនេះ ឲ្យក្លាយជាផ្លូវកម្រាលការ៉ូឡា ជម្រាបទឹក ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ស្អាត៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប