និស្សិតកម្ពុជាម្នាក់ ត្រូវបានជ្រេីសរេីសជាប់ជានិស្សិតឆ្នេីម ពីសភាវិស្វកម្ម និង ស្ថាប័នវិស្វកម្មនៃព្រះបរមរាជវាំងប្រចាំប្រទេសថៃ

89


ជាថ្មីម្តងទៀតនិស្សិតកម្ពុជាម្នាក់ ត្រូវបានជ្រេីសរេីសជាប់ជានិស្សិតឆ្នេីម ពីសភាវិស្វកម្ម និង ស្ថាប័នវិស្វកម្មនៃព្រះបរមរាជវាំងប្រចាំប្រទេសថៃ ដោយនិស្សិតស្រីរូបនេះទទួលបានមេដាយមាសពីព្រះមហាក្សត្រថៃ និងចូលសម្តែងការគួរសមកាលពីថ្ងៃទី ០៣ ខែកម្ភះ ២០២០ នៅឯព្រះបរមរាជវាំង។

យោងតាមការបង្ហោះរបស់ Cambodian Student Associations of Chaiyaphum Rajabhat University- CSA CPRU បានសរសេររៀបរាប់ថា៖ “ចូលរួមអបអរសាទរនិស្សិតកម្ពុជាយេីង កញ្ញា សៅ ស្រីមួយ និស្សិតអាហាររូបករណ៍ព្រះរាជទាន នៃសាកលវិទ្យាល័យរ៉ាឆាផាត់ឆៃយ៉ាភូមិ Chaiyaphum Rajabhat University ត្រូវបានជ្រេីសរេីសជាប់ជានិស្សិតឆ្នេីមពីសភាវិស្វកម្ម និង ស្ថាប័នវិស្វកម្មនៃព្រះបរមរាជវាំងប្រចាំប្រទេសថៃ ក្នុងនោះដែរកញ្ញាត្រូវបានសភាវិស្វកម្មប្រទេសថៃផ្តល់កិត្តិយសក្រោមព្រះប្រទានពីព្រះមហាក្សត្រថៃអោយកញ្ញាទទួលបានមេដាយមាស និងចូលសម្តែងការគួរសមកាលពីថ្ងៃទី ០៣ ខែកម្ភះ ២០២០ នៅឯព្រះបរមរាជវាំង ទីក្រុងបាងកក ប្រទេសថៃ ដោយក្នុងឆ្នាំនេះមានតែកញ្ញាមួយរូបប៉ុណ្ណោះតំណាងអោយនិស្សិតខ្មែរដែលបានទទួលមេដាយនេះ ហេីយនេះជាមោទនភាពថ្មីមួយទៀតសម្រាប់កញ្ញា ក្រុមគ្រួសារកញ្ញា និង ប្រទេសជាតិផងដែរ “៕